សមត្ថកិច្ច និងចោរប្លន់ ផ្ទុះអាវុធដាក់គ្នា កណ្តាលក្រុង ប៉ោយប៉ែត ស្លាប់ចោរប្លន់ម្នាក់
បន្ទាយមានជ័យ៖ នៅម៉ោងប្រមាណ ៨យប់ថ្ងៃទី២៤ ខែសីហា នេះ មានការផ្ទុះអាវុធមួយ បានកើតឡើងរវាង ក្រុមចោរប្លន់ និងសមត្ថកិច្ច នៅកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឲ្យ ចោរលួបប្លន់ ដ៏សកម្មម្នាក់បានស្លាប់ និងម្នាក់ទៀត បានរត់ គេចខ្លួន។ ក្រោយកើតហេតុភ្លាមៗ លោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាសាលាដំបូង ខេត្តបន្ទាយជ័យ ក៏បានចុះទៅដល់កន្លែង កើតហេតុភ្លាមៗផងដែរ។
សមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ច បានប្រដេញ តាមចាប់ចោរ ប្លន់មួយក្រុមមាន ដែល ធ្លាប់ធ្វើសកម្មភាព យ៉ាងសកម្ម នៅក្នុងក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ទាំងមូល។ លុះដេញបានមួយ សន្ទុះក្រុមចោរ បានបាញ់រះ មកដល់សមត្ថកិច្ច ជាហេតុធ្វើឲ្យសមត្ថកិច្ច បាញ់តប ហើយត្រូវចោរម្នាក់ បណ្តាលឲ្យ ស្លាប់ ភ្លាមៗតែម្តង។
ក្រោយចោរម្នាក់បានស្លាប់ និងម្នាក់ទៀតរត់គេចខ្លួនបាត់នោះ សមត្ថកិច្ចបាន ដកហូតម៉ូតូ ដែលចោរប្លន់បានពីរគ្រឿង ដែលគេអះអាង ជារបស់ ប្រជាពលរដ្ឋត្រូវចោរប្លន់កាល ពីប៉ុន្មានថ្ងៃមុននេះ។
លោក អាត់ ខែម បានប្រាប់ទៅកាន់ប្រជាពលរដ្ឋជាម្ចាស់ម៉ូតូ ឲ្យយកលិខិតស្នាម បញ្ជាក់កម្ម សិទ្ធិម៉ូតូរបស់ខ្លួន ដើម្បីទៅយក ម៉ូតូវិញនៅថ្ងៃស្អែក៕















ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!