តុលាការសម្រេច ដាក់គុកស្រ្តី ជះ ទឹកអាស៊ីត លើស្រ្តីសន្តិសុខ រោងចក្រម្នាក់ អស់មួយជីវិត

 
 

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៥នេះ បានប្រកាសសាលក្រម ដាក់ពន្ធនាគារ ស្រ្តី ដែលជះទឹកអាស៊ីតលើស្រ្តីជាសន្តិសុខរោងចក្រស៊ិនតាយ ព្រោះគំនុំស្នេហ៍ អស់មួយជីវិត និង បង្គាប់ឲ្យសងជំងឺចិត្តដល់ក្រុមគ្រួសាររងគ្រោះ ៨០លានរៀល។

សូមបញ្ជាក់ថា កាលពីម៉ោង ៦ និង១០នាទីព្រឹកព្រលឹមថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៥ នារីសន្តិសុខរោងចក្រឈ្មោះ  មាស វ៉ាន់នី ត្រូវបានស្រ្តីជាប់ចោទឈ្មោះ ស្រឿន នាន់ អាយុ ៣៨ឆ្នាំ ជះទឹកអាស៊ីតស្រោចពេញខ្លួន ខណៈកំពុង ដើរទៅធ្វើការ ស្ថិតនៅមុខផ្សារកាណាស៊ីធី ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជម្លោះរហូតឈានដល់ការជះទឹកអាស៊ីតនេះ ផ្តើមចេញគំនុំស្នេហ៍ ដោយនារីរងគ្រោះ មានចំណង មេត្រីភាព ជា  មួយស្វាមីរបស់ស្រ្តីជាជនដៃដល់។ ដោយសាររបួសបណ្តាល មកពីទឹកអាស៊ីត មានសភាពធ្ងន់ធ្ងរនោះ នារី រងគ្រោះ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម