មើលនែ៎! គូស្នេហ៍នេះ ឈ្នះការប្រកួតថើបគ្នា ដោយចំណាយពេល ៥៦នាទី និងប្រើ ៧ក្បាច់
ចិន៖ គូស្នេហ៍មួយគូ ពិតជាផ្អែមល្ហែម និងមានភាពប៉ិនប្រសព្វមែនទែន ក្នុងការយកឈ្នះ ការប្រកួតថើបគ្នាមួយ នៅក្នុងខេត្ត Chongqing។
ព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវបានធ្វើឡើង ជាមួយនឹងការចូលពីសំណាក់ដៃគូស្វាមីភរិយា និងសង្សារ ប្រមាណ ២០គូ។ ការប្រកួតថើបគ្នានេះ តំរូវឲ្យអ្នកចូលរួមទាំងអស់ បង្កើតនូវស្ទីល ក៏ដូចជាទីតាំងប្លែកៗនៃការថើប ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកទស្សនាយ៉ាងច្រើនកុះករ ដែលកំពុងជក់ចិត្តក្នុងការថតរូប ។
ដោយឡែក ដៃគូសង្សារមួយគូ បានបង្ហាញនូវភាពប៉ិនប្រសព្វ បូករួមនឹងភាពជិតស្និទ្ធជាទីបំផុត ទទួលបានជ័យជំនះ នៅក្នុងការប្រកួតនេះ ដោយពួកគេទាំងពីរនាក់ រក្សាការថើបមាត់ទល់នឹងមាត់ បានរយៈពេល ដល់ទៅ ៥៦នាទី ជាមួយនឹងការប្តូរក្បាច់ ដ៏ពិបាកទ្រាំ ចំនួន ៧ទីតាំង។
ទោះបីឈ្នះឬចាញ់ក៏ដោយ ក៏អ្នកចូលរួមប្រកួតខ្លះ មិនភ្លេចនោះទេ ក្នុងការហូតទួរស័ព្ទដៃរបស់ពួកគេ មកថតរូប Selfie ទុកជាអនុស្សាវរីយ៍ផងដែរ។
គួរបញ្ជាក់ផងដែរថា ការប្រកួតថើបគ្នាលក្ខណៈបែបនេះ មិនមែនជាព័ត៌មានថ្មីនោះទេ នៅក្នុងប្រទេសចិន ដូច្នេះហើយ បានជាអ្នករៀបចំកម្មវិធី ខិតខំ រិះរកវិធី ធ្វើយ៉ាងណា ដើម្បីឲ្យការប្រកួត រឹងតែគួរឲ្យរំភើប និងប្លែកភ្នែក ដូចជា តំរូវឲ្យគូស្នេហ៍ប្រកួតក្នុងទឹក ឬបញ្ចូលទាំងគូស្នេហ៍ភេទទី៣ ជាដើម៕
ប្រភព៖ shanghaiist
ដោយ៖ កុសល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!