ងរខឹងសង្សារ រត់ទៅអង្គុយ លើបង់ ស្ងាត់ ត្រូវស្ទាវព្រួតវាយ យកទូរស័ព្ទ ២គ្រឿង និងលុយអស់ ១៥ដុល្លារ
ភ្នុំពេញ៖ នារីម្នាក់ ព្រោះតែអន់ចិត្តនិងសង្សារក៏ងរងក់ រត់ទៅអង្គុយ លើបង់ស្ងាត់តែម្នាក់ឯង ត្រូវក្រុមក្មេងស្ទាប ៣ នាក់ ព្រួតវាយយកទូរស័ព្ទអស់ពីរគ្រឿង និងលុយ ១៥ដុល្លារ នៅម៉ោង ១ និង៥០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ នៅលើសួនច្បារមុខណាហ្គា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នារីរងគ្រោះ ខន ស្រីនិត អាយុ ២១ឆ្នាំ ស្នាក់នៅម្តុំបឹងត្របែក ខណ្ឌចំការមន បានរៀបរាប់ ប្រាប់ក្រុមអ្នកព័ត៌មាន ពេលរាត្រីថា នៅមុនពេលកើតហេតុវាយប្លន់ទូរស័ព្ទ និងលុយនេះ កញ្ញា និងសង្សារបានទៅអង្គុយញុំអី នៅលើ សួនច្បារ។ លុះប្រហែល ១ម៉ោងក្រោយ កញ្ញា និងសង្សារ ក៏មានជម្លោះឈ្លោះប្រកែកគ្នា សង្សារក៏បានចេញ ទៅបាត់ សល់តែនាងម្នាក់ឯង។
ខន ស្រីនិត បន្តថា ក្រោយសង្សារចេញទៅបាត់ កញ្ញា បានដើរមកអង្គុយលើបង់ បានមួយសន្ទុះស្រាប់តែលេចមុខ ជនសង្ស័យ ៣នាក់ ដើរមកសុំលុយនាងមិនឲ្យជនទាំង ៣នាក់ ស្ទុះមកច្របាច់កនាងយកលុយ និងទូរស័ព្ទ Sam sung Galaxy Note ១គ្រឿង និង Nokia ១គ្រឿង ហើយរត់គេចខ្លួនបាត់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!