សមត្ថកិច្ច ចាប់ខ្លួន បុរសល្មោភកាម រំលោភ ក្មេងស្រី ជនជាតិភ្នង អាយុ ១២ឆ្នាំ នៅស្រុកកែវសីម៉ា បានហើយ
មណ្ឌលគិរី៖ ជនសង្ស័យ រំលោភក្មេងស្រីអាយុ១២ឆ្នាំ ជនជាតិភ្នងបានសម្រេច នៅស្រុកកែវសីម៉ា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នៅគ្រាដែលក្មេងស្រី រងគ្រោះកំពុងស្ទូចត្រី ត្រូវបានកម្លាំងនគរបាលស្រុក សហការជាមួយ កម្លាំងនគរបាល ថ្នាក់ខេត្ត ចាប់ខ្លួនបានហើយនៅម៉ោងជិត ៧យប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៥នេះ។
លោក សូ សុវណ្ណ ស្នងការរងខេត្ត បានប្រាប់ឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពី លោក ញ៉ែម វ៉ាន់នី ស្នងការខេត្តមណ្ឌលគិរី ឲ្យធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យ ក្នុងករណីរំលោភក្មេងស្រីខាងលើនោះ កម្លាំងនគរបាលបានធ្វើការ ស្វែងរកចាប់ ខ្លួនជនសង្ស័យបាន និងនាំខ្លួនទៅសួរនាំ នៅអធិការស្រុកកែវសីម៉ា។
លោក សូ សុវណ្ណ បានបញ្ជាក់ទៀតថា ជនសង្ស័យល្មោភកាមរូបនេះ មានឈ្មោះ ឡែម សាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កសិករ រស់នៅឃុំជាមួយក្មេងស្រីរងគ្រោះ។ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានសារភាពថា ខ្លួនពិត ជាបានប្រព្រឹត្ត អំពើរំលោភក្មេងនេះពិតមែន ហើយនៅថ្ងៃស្អែក ជនសង្ស័យរូបនេះ និងធ្វើការបញ្ជូន ទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការបញ្ជូនបន្តទៅកាន់ សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!