ចាប់បានឃាតករ៣នាក់សម្លាប់បុរស ចំណាស់ ព្រោះតែចោទថាចេះអាបធ្មប់
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ៣នាក់ ត្រូវកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវចាប់ខ្លួនបាននៅ និងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង០២ និង៤៥នាទីរសៀលថ្ងៃទី២៦ សីហា ២០១៥ ស្ថិតនៅចំណុចភូមិមោង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បន្ទាប់ពីពួកគេទាំង ៣នាក់ ធ្វើសកម្មភាពវាយ សម្លាប់បុរសចំណាស់ម្នាក់យ៉ាង ឃោរឃៅ រួចយកសពទម្លាក់ ក្បែរជើងភ្នំគ្រញូង ដោយខឹងជនរងគ្រោះ ចេះអំពើអាបធ្មប់ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះដួង ចិត្ត អាយុ២១ឆ្នាំ ២-ឈ្មោះឃឹម សុខខា អាយុ២០ឆ្នាំ និង៣-ឈ្មោះឃឹម សុខឃីម អាយុ២២ឆ្នាំ រីឯជនរងគ្រោះឈ្មោះមិក ខាន់ អាយុ៤៨ឆ្នាំ ទាំង៤នាក់ មានទីលំនៅ ក្នុងភូមិ-ឃុំកើត ហេតុខាងលើ ។
បន្ទាប់ពីចាប់ខ្លួនជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះ ពិតប្រាកដមែន ដោយមុនដំបូង ពួកគេបាន ទិញស្រា និងហៅជនរងគ្រោះឱ្យផឹកជាមួយ នៅឯម្តុំក្បាលស្រែ ខាងជើងភូមិ ហើយក៏បាននិយាយអង្វរទៅ កាន់ជនរងគ្រោះថា «តាឯង ដោះអំពើអាបធ្មប់ ចេញពីបងប្អូនខ្ញុំទៅ ព្រោះកំពុង ឈឺធ្ងន់ណាស់» ពេលនោះ ជនរងគ្រោះឆ្លើយថា «ដោះម៉េចកើត បើគាត់អត់ចេះអំពើ អាបធ្មប់អីហ្នឹងផង» ។
ពេលនោះបានធ្វើឱ្យពួកគេមានការខឹងសម្បារ ក៏ចាប់ជនរងគ្រោះវាយរហូត ដល់សន្លប់ ។ បន្ទាប់មក ពួកគេបានសែងជនរងគ្រោះ ទៅជើងភ្នំគ្រញូង និងបានយកដំបង ពូថៅ កាប់ទៅលើជន រងគ្រោះបន្ថែមទៀត បណ្តាលឱ្យស្លាប់តែម្តង រួចពួកគេក៏ ត្រឡប់មកផ្ទះវិញ ។ តែសពជនរងគ្រោះ ត្រូវបានអ្នកភូមិ ប្រទះឃើញ ក៏រាយការណ៍ជូនសមត្ថកិច្ចធ្វើការស្រាវ ជ្រាវចាប់ឃាត់ខ្លួនបានតែម្តង ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!