ទៅ​រក​ឱសថ​ បុរាណ​ក្នុង​ព្រៃ ត្រូវ​សត្វ​ខ្ទីង​វ័ធ​ របួស​ភ្លៅ​ធ្ងន់​ធ្ងរ

 
 

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​ដឹក​តាម ​ម៉ូតូ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បណ្តើរ​ សត្វ​សុនខ​(​ឆ្កែ​)​ចំនួន​៥​ក្បាល​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បីរ​កកាប់​ឱសថ​ខ្មែរ​បូរាណ ​(​ដើមឈើ​ព្រៃ​)​យក​មក​ស្ងោរ​ផឹក ស្រាប់តែ​វាក់​នឹង​ សត្វ​ខ្ទីង​១​ក្បាល ពណ៌​ខ្មៅ ស្ទុះ​ចេញពី​ក្នុង​ព្រៃ​រត់​តម្រង់ ​ទៅ​វ័ធ​ចំ​ភ្លៅ​ស្តាំ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ធ្លាយ​គល់ភ្លៅ ព្យួរ​មនុស្ស​ជាប់​នឹង​ស្នែង រួច​គ្រវី​ចុះឡើង​ៗ លុះ​ជន​រង​គ្រោះ​ប្រឹង​តាំងស្មារតី ទើប​ដៃ​ម្ខាង​ចាប់​រោម​វា​ជាប់ ហើយ​ដៃ​ម្ខាង​ទៀត​យក​កាំបិត ​កាប់​ចំ​ខ្ទង់ច្រមុះ​លិច​១​ថ្នាំងដៃ រួច​សត្វ​ខ្ទីង​នោះ​ក៏​រលាស់​បោក​ធ្លាក់​ទៅ​លើ​ដី​រត់គេច​ខ្លួន​តែ​ម្តង ។

ហេតុការណ៍​បុរស​រង​គ្រោះ​ ត្រូវ​សត្វ​ខ្ទីង​វ័ធ​ឱ្យ​របួសធ្ងន់​នេះ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​ស្ថិត​នៅ ​ចំណុច​អូរ​ស្លេវ ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ព្រាម សុ​ខន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កសិករ របួស​ធ្លាយ​ភ្លៅ​ស្តាំ ដេរ​អស់​ច្រើន​ថ្នេរ ដែល​មាន​ប្រពន្ធ​ឈ្មោះ សេង ពៅ អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ចម្ងាយ​ពី​កន្លែង​កើតហេតុ ប្រហែល​៧​គីឡូម៉ែត្រ ក្នុងភូមិ​-​សង្កាត់​ខាងលើ ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ មាន​ករណី​សត្វ​ខ្ទីង​វ័ធ​ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ ខណៈ​បណ្តើរ​ឆ្កែ​ទៅ​ រក​ឱសថ​បុរាណ ដោយ​កាលពីមុន​ធ្លាប់ តែ​មាន​ករណី​ជ្រូកព្រៃ​ខ្វេះ និង​ខ្លាឃ្មុំ​ខាំ​ប៉ុណ្ណោះ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម