ជិះម៉ូតូមករកផ្ទះបងប្អូននៅភ្នំពេញ ឈប់ម៉ូតូបត់ជើងតូច ត្រូវក្រុមចោរប្លន់ យកម៉ូតូបាត់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមកពីខេត្តកំពង់ចាមរកផ្ទះបងប្អូននៅ រាជធានីភ្នំពេញ បានឈប់ម៉ូតូ បត់ជើងតូចនៅចំណុច ខណ្ឌដូនពេញ ស្រាប់តែលេចមុខនារីៗ រកស៊ីផ្លូវភេទ ៤-៥ នាក់ដើរមកចាប់ រាវរកទូរស័ព្ទ ហើយមានបុរសសង្ស័យ៣ នាក់ទៀតមានអាវុធ នៅក្នុងដៃគំរាម ប្លន់យកម៉ូតូជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ សីហា ២០១៥ ត្រង់ចំណុចផ្លូវលេខ ៧០កែងផ្លូវលេខអា៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះឈ្មោះ ឈឿន នឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិស្វាយព ឃុំស្វាយព ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-0324 ត្រូវក្រុមចោរប្លន់ យកម៉ូតូបាន ដោយសុវត្ថិភាព។
បើតាមសម្ដីបុរសរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូ តាំងពីខេត្តកំពង់ចាម ឆ្ពោះមករាជធានីភ្នំពេញ រកផ្ទះបងប្អូន ដើម្បីរកការងារធ្វើ តែរកមិនទាន់ឃើញក៏ ជិះពីម្ដុំអង់តែន ទួលគោក តាមបណ្ដោយផ្លូវលេខ៧០ ខណៈមកដល់ចំណុច កែងផ្លូវលេខអា៦ ដែលជាតំបន់ អសន្តិសុខនោះ ជនរងគ្រោះបានឈប់ ម៉ូតូចុះទៅបត់ជើងតូច ស្រាប់តែលេច មុខនារីៗរកស៊ីផ្លូវភេទ ៤-៥នាក់បានដើរមករករូបគេ និងចាប់រាវខ្លួនគេរក ទូរស័ព្ទកាបូបលុយ ហើយរូបគេក៏ខំ ប្រឹងគេចចេញ ស្រាប់តែលេចមុខ ជនសង្ស័យ៣នាក់ ដៃកាន់អាវុធប្រភេទ ដូចដែកឆាប ឬកាំបិតមកភ្ជង់គំរាម រូបគេឱ្យប្រគល់ម៉ូតូ បើមិនដូច្នោះពួកគេ នឹងចាក់សម្លាប់ ដោយមានការ ភិតភ័យជន រងគ្រោះក៏ព្រមប្រគល់ម៉ូតូឱ្យ ក្រុមជនសង្ស័យជិះ គេចខ្លួនបាត់ស្រមោល ចំណែកនារីរកស៊ីផ្លូវភេទ ទាំងនោះក៏ ដើរចេញធម្មតាដូចជាគ្មាន រឿងអ្វីកើតឡើង។
បន្ទាប់ពីកើតហេតុជនរងគ្រោះក៏បានហៅម៉ូតូឌុបជិះរកសមត្ថកិច្ចដើម្បី សុំការអន្តរាគមន៍ ក៏ប្រទះសមត្ថកិច្ចខណ្ឌ៧មករាបានប្រាប់ ឱ្យជនរងគ្រោះ ទៅប៉ុស្ដិ៍ស្រះចក ដាក់ពាក្យបណ្ដឹង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!