បងប្រុស ប៉ែន ចំរ៉ុង ៖ «មិនចង់និយាយរឿង លោក អ៊ិន សុភិន គាត់ចង់ធ្វើអ្វី ជារឿងរបស់គាត់»

 
 

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែសីហានេះ ឪពុករបស់តារាសម្ដែង វ័យក្មេង កញ្ញា ភិន សុដាលីស គឺលោក អ៊ិន សុភិន ជាចាងហ្វាង ផលិតកម្ម មហាហង្ស បានរៀបចំសន្និសីទ កាសែតមួយ បន្ទាប់ពីលោកបានផ្ទុះហិង្សា ទាត់តារាសម្ដែង ល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ចំនួន៣ជើង ដើម្បីជាការគំរាម ទៅនិងទង្វើដ៏គឃ្លើន ដែលតារារូបនេះ បានលួចលាក់ ទាក់ទង កូនស្រីបណ្ដូលចិត្ត និងប្រើសម្ដីមិនសមរម្យដាក់ខ្លួន ប៉ុន្តែម្ចាស់សាមីខ្លួនរូបនេះ មិនបានចេញមុខ តបតទៅវិញទេ ។ នៅថ្ងៃនេះទៀតសោត បងប្រុសរបស់តារាសម្តែងល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ក៏បានច្រានចោលមិនធ្វើ ការបកស្រាយអ្វីឡើយ ដោយលោកគ្រាន់តែនិយាយយ៉ាងខ្លីថា «គាត់ (លោក អ៊ិន សុភិន) ចង់ធ្វើអ្វីក៏ធ្វើទៅវាជារឿង របស់គាត់ លោកមិនចង់និយាយអ្វីទេ» ។

កាលពីរាត្រីថ្ងៃទី២៦ ខែសីហា កន្លងទៅថ្មីៗនេះ មានរឿងរ៉ាវដ៏ចម្រូងចម្រាស និងក្តៅគគុកមួយរវាងតារាសម្តែង លោក ប៉ែន ចំរ៉ុង និងម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានផ្ទុះជម្លោះឡើង នៅវេលាម៉ោង១០ យប់ នៅឯមុខ ភូមិគ្រឹះរបស់លោក អ៊ិន សុភិន ក្នុងខណ្ឌសែនសុខ ខណៈ ដែលតារាសម្ដែង ប៉ែន ចំរ៉ុង បានជូនកូនស្រីរបស់ខ្លួន គឺកញ្ញា ភិន សុដាលីស ត្រឡប់មកផ្ទះវិញ ។ នៅពេលនោះ ម្ចាស់ផលិតកម្មមហាហង្សរូបនេះ បានដេញទាត់ តារាសម្តែង លោក ប៉ែន ចំរ៉ុង ៣ជើង ដើម្បីជាការគំរាមទៅលើទង្វើ ដ៏គឃ្លើនដែលតារាប្រុសវ័យក្មេងរូបនេះ នៅបន្ត ទំនាក់ទំនងជាមួយកូនស្រី លោកមិនតែប៉ុណ្ណោះ លោកថែមទាំងនិយាយថា ប្រសិនបើលោកបានជួបជាមួយ លោក ចំរ៉ុង នៅកន្លែងណាមួយលោក នឹងធ្វើឲ្យ ចំរ៉ុង មានការខ្មាសគេថែមទៀតផង ។

ជួបសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥នេះ បងប្រុសរបស់ តារាសម្តែង និងជាពិធីករល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង បានប្រាប់ឲ្យដឹងថា លោកបាន ឃើញព័ត៌មាននេះដែល កាល ពីយប់មិញនេះម៉ោង ប្រហែលជា១០យប់ នៅពេលដែលលោកត្រឡប់ ពីមើលការខុសត្រូវកសិដ្ឋានវិញ ដោយព័ត៌មាន នោះត្រូវបានគេ បង្ហោះតៗគ្នាតាម Facebook តែលោកមិនបានសួរនាំប្អូន (ប៉ែន ចំរ៉ុង) រឿងនេះទេ ព្រោះយប់ ហើយលុះព្រឹកឡើង លោកនិងប្អូនក៏មិនបាន ជួបនិយាយគ្នាទៀត ដោយសារតែប្អូនលោក មានការរវល់ការងារច្រើន ។

បងប្រុសតារាប្រុសដែលលេចធ្លោ ត្រង់អត្តចរិតក្នុងការសម្តែងជាតួឡប់ៗរូបនេះ បានប្រាប់ឲ្យដឹង ដោយច្រានចោលមិនចង់ និយាយរឿងនេះថា «ខ្ញុំមិនបកស្រាយទេ បើគាត់(អ៊ិន សុភិន) គិតថាសមភ្នែកញាតិ ឬភ្នែកទស្សនិកជន គាត់ធ្វើទៅ ខ្ញុំមិនខ្វល់ តាមគាត់ចង់បាន សេរីភាពរបស់គាត់ យើងឃាត់គាត់ក៏ឃាត់មិនឈ្នះដែរ…» ។

ទាក់ទងទៅព័ត៌មាននេះគេហទំព័រ Looking TODAY បានព្យាយាមសុំលេខទូរស័ព្ទផ្ទាល់ដៃ របស់លោក ប៉ែន ចំរ៉ុង ពីបងប្រុសតែលោកបានបដិសេធន៍ថា «សម្រាប់លេខថ្មីនោះ ខ្ញុំគិតថា តេទៅក៏មិនចូលទេព្រោះ ថាពេលប្អូនខ្ញុំគេ ធ្វើការគេតែងតែបិទ ហើយការងារចប់ ពេលណាខ្ញុំក៏មិនដឹងដែរ » ។

ដោយឡែកតារាសម្តែងស្រី នាង ភិន សុដាលីស វិញគេហទំព័រ Looking TODAYមិនអាចទាក់ទងបានទេ ដោយនៅថ្ងៃទី២៨ ខែសីហានេះ ដោយទូរស័ព្ទរបស់នាងបានបិទ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម