ស្លាប់១០នាក់ រងរបួសធ្ងន់ស្រាល៣០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៩ ខែសីហាម្សិលមិញ
ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស១០នាក់ បានស្លាប់ ១៩នាក់រងរបួសធ្ងន់ និង១១នាក់រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ម្សិលមិញ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ២២លើកនេះ (យប់១២) បានបង្កឲ្យខូចខាតយានយន្តសរុប៣៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន២៥៨គ្រឿង, រថយន្តធុនតូច៤១គ្រឿង និងរថយន្តធុនធំ៤២គ្រឿង យានផ្សេងៗ២គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៨លើក, ស្រវឹង១លើក, ប្រជែងគ្រោះថ្នាក់៤លើក, មិនប្រកាន់ស្តាំ ៦លើក, បត់គ្រោះថ្នាក់១លើក។
ជាមួយគ្នានេះដែរ នៅថ្ងៃទី២៩ ខែសីហាម្សិលមិញនេះ នគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្តសរុបចំនួន ៨៧៦គ្រឿង (រថយន្តធំ៣២៧៩គ្រឿង) ស្មើនឹង ៩០២ករណី, ល្មើសក្រដាសស្នាមមាន ៦៥២គ្រឿង ស្មើនឹង ៦៥៩ករណី, ចំពោះករណីល្មើសបច្ចេកទេស ២២៤គ្រឿង ស្មើនឹង ២៤៣ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,៧០២គ្រឿង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!