ស្គាល់​អត្តសញ្ញាណ​សព ដែល​ត្រូវ​ឃាតករ​ សម្លាប់​ច្រក​បាវ​ហើយ (Update)

 
 

(Update) ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ ទី​២៩ សីហា ២០១៥ នេះ សព​បុរស​ម្នាក់ ដែល​ត្រូវ​ឃាត​ករ​​ រឹត​.​ក​សម្លាប់​ច្រក​បាវ ត្រូវ​បាន​សមត្ថកិច្ច​ ស្រាវជ្រាវ​ស្គាល់​ អត្តសញ្ញាណ​ហើយ ដោយ​សង្ស័យ​ថា អាច​ជា​ករណី​ប្លន់​សម្លាប់។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ​លី រ៉ា​វុ​ទ្ធ អាយុ​២៣​ឆ្នាំ ត្រូវ​គេ​ដឹង​ថា ជិះ​ម៉ូតូ​ឌ្រី​ម C125 មួយ​គ្រឿង និង​មាន​ទូរស័ព្ទ​ដៃ​ អាយ​ហ្វូ​ន​មួយ​ គ្រឿង​ទៀត តែ​ត្រូវ​បាត់បង់​អស់ ។

ផ្ដល់សិទ្ធដោយ៖ កោះសន្ដិភាព

(ព័ត៌មាន​ចាស់) ខេត្ត​ត្បូង​ឃ្មុំ​ ៖ បុរស​​មិន​ស្គាល់​អត្តសញ្ញាណ​​ម្នាក់​ មាន​វ័យ​ប្រហែល​​ពី​២៥​ ទៅ​៣០​ឆ្នាំ ត្រូវ​បាន​​គេ​​ សម្លាប់​ដ៏​ឃោរឃៅ​ដោយ​មាន​ស្នាម​​​​ ចាក់​លើ​រាង​កាយ​ ​ហើយ​យក​ទៅ​​​ ច្រក​​ក្នុង​បាវ រួច​ដឹក​តាម​​ រថយន្ត​១​គ្រឿង​មក​​ទម្លាក់ ចោល​នៅ​ត្រង់​ដី​​របស់​ ប្រជាពលរដ្ឋ​​ម្នាក់​ ស្ថិត​​ក្នុង​ភូមិ​ទ្រៀក ឃុំ​មេ​មង់ ស្រុក​មេមត់  ។

​ហេ​តុ​ការ​ណ៍នេះ ​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​​ថ្ងៃ​ទី​២៨ សីហា ២០១៥ ​ដោយមិន​ទាន់​​ស្គាល់​ អត្ត​​សញ្ញាណ​​ទេ ចំណែក​​ក្រុម​​ ឃាតក​រវិញ​​មិនដឹង​ជា​មាន ប្រភព​ចេញ​មក​ ពី​ណា​​ដែរ  ។

លោក​ឧត្តម​សេនី​យ៏​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា  ប្រជាពលរដ្ឋ​ម្នាក់​ បាន​រាយ​ការណ៍មក​សមត្ថកិច្ច​មូលដ្ឋាន​ ក្រោយ​​ពី​​បាន​ប្រទះ​ ឃើញ​បាវ​​មួយ​ ត្រូវ​បាន​គេ​យក​ មក​បោះ​ចូល​នៅ​ក្នុង​បរិវេ​ណ​ ដី​របស់​គាត់​សង្ស័យ​សព​ មនុស្ស​ក្នុង​នោះ។ លុះ​ពេល​ដែល​​កម្លាំង​ សមត្ថកិច្ច​ជា​ច្រើន​នាក់​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ វះ​បាវ​នោះ​ ស្រាប់តែ​ប្រទះ​ឃើញ​ សព​បុរសមិន​ស្គាល់​ អត្តសញ្ញាណ​រុំ​ដោយ​​ អង្រឹង​ថែម​ទាំង​មាន​ ស្នាម​ចាក់​លើ​ រាង​កាយ​ថែម​ទៀត  ។





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម