អ្នកភូមិ20នាក់ទន់ដៃជើង និងសន្លប់ដឹកចូលពេទ្យ មិនមែនពុលអាហារទេ គឺមកពីមានបុណ្យសព តៗគ្នាក្នុងភូមិ
ខេត្តព្រៃវែង ៖ អ្នកភូមិក្មេង-ចាស់ប្រមាណ ២០នាក់ ដែលមានអាការៈទន់ដៃ ទន់ជើងហើយសន្លប់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកកំចាយមារ កាលពីរសៀលថ្ងៃទី២៧ សីហា ។
លោកវេជ្ជបណ្ឌិត ទឹម ប៉េង ប្រធានមន្ទីរពេទ្យបង្អែកស្រុក កំចាយមារ មានប្រសាសន៍ឱ្យដឹងថា អ្នកភូមិដែលមានអាការៈដូចខាងលើ ហើយបញ្ជូនមកកាន់ មន្ទីរពេទ្យបង្អែកនេះ គឺរស់នៅភូមិពោធិ៍ថ្មី ឃុំព្រាល ស្រុកកញ្ជ្រៀច។ ប៉ុន្តែដោយស្រុកកញ្ជ្រៀច អត់មានមន្ទីរពេទ្យបង្អែក ទើបត្រូវបានដឹកមក កាន់មន្ទីរពេទ្យបង្អែកស្រុកកំចាយមារចាប់តាំងពីម៉ោង៣រសៀល ថ្ងៃទី២៧ សីហា នោះ ទម្រាំដឹកមកដល់ គឺអ្នកភូមិខ្លះសន្លប់ ខ្លះទន់ដៃទន់ជើង ។ លោកវេជ្ជបណ្ឌិត មិនទាន់សន្និដ្ឋាន ថាយ៉ាងណាទេ ទាក់ទិននឹងអាការៈ របស់អ្នកភូមិទាំងនេះ តែតាមរយៈការសាកសួរទៅ ពួកគាត់ហាក់មាន បញ្ហាខាងអារម្មណ៍ ដោយសារក្នុងភូមិ នោះមានអ្នកស្លាប់៣នាក់ ជាបន្តបន្ទាប់គ្នា ។ អ្នកភូមិទាំងនេះ បានអះអាងថា មិនមានការពុលអ្វីទេ ហើយជុំវិញភូមិ ក៏មិនមានបាញ់ថ្នាំស្រូវដែរ ។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា តាមការពិនិត្យជាក់ស្ដែង ដំបូងនោះអ្នកភូមិចាស់ៗសម្បូរអ្នកមានជំងឺលើស ឈាម ឯក្មេងៗខ្វះជាតិស្ករ ទើបដាក់់សេរ៉ូម ឱ្យមានកម្លាំងឡើងវិញ ហើយរហូតមកដល់ ម៉ោង១០ព្រឹកថ្ងៃទី២៨ សីហា ក្រុមអ្នកភូមិទាំងនេះ បានស្រួលខ្លួនបណ្ដើរៗហើយ ។ ទាក់ទិននឹងការទន់ដៃទន់ជើងហើយសន្លប់នេះ ដោយសារតែក្នុងភូមិមាន ពិធីបុណ្យសពជាបន្តបន្ទាប់គ្នា ៣នាក់មកហើយ លុះដល់បុណ្យសពអ្នកភូមិទី៣រួចរាល់ ស្រាប់តែមានបញ្ហាបែបនេះកើតឡើងតែម្ដង ។
អ្នកភូមិដែលស្លាប់មាន ១-ឈ្មោះ តឿ ភេទប្រុស ២-ឈ្មោះ យ៉ា យ៉ុង ភេទប្រុស អាយុ៥៤ឆ្នាំ និង៣-ឈ្មោះ ពីង ពឿន ភេទប្រុស អាយុ៣៧ឆ្នាំ ។
លោក ប៊ិន ជីវន្ត អភិបាលស្រុកកញ្ជ្រៀចមានប្រសាសន៍ថា បន្ទាប់ពីបានដឹងថា អ្នកភូមិកើតមានអាការៈសន្លប់ផ្អើលពេញភូមិនោះ លោកក៏ឱ្យរថយន្ត ចុះទៅដឹកពួកគាត់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ចំណែកលោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ថា ក្រុមគ្រូពេទ្យអន្តរាគមន៍ បន្ទាន់បានចុះភ្លាមៗទៅជួយអ្នកភូមិ ហើយការដឹក បញ្ជូននិងព្យាបាល គឺមិនយកកម្រៃ សេវាពីពួកគាត់ទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!