បុរសស្មោះស្នេហ៍ សុខចិត្តរស់នៅក្រោមស្ពាន ឲ្យតែសល់លុយ សំរាប់សន្សំទិញចិញ្ចៀនពេជ្រ និងខ្សែកមាស ជូនប្រពន្ធ
ចិន៖ រឿងរ៉ាវ ស្នេហ៍ស្មោះរបស់ បុរសវ័យចំណាស់ម្នាក់ បានត្រូវសារព័ត៌មានចិនជាច្រើន ចុះផ្សាយពេញទំព័រមុខ ដោយសារ បុរសរូបនេះ សុខចិត្តទ្រាំលំបាកកាយ ទៅរស់នៅក្រោមស្ពាន ដើម្បីអាចសល់លុយ សំរាប់សន្សំទុកទិញ ចិញ្ចៀនពេជ្រ និងខ្សែកមាស ជូនភរិយាសំណព្វចិត្ត ។

បុរសនាមត្រកូល Xiong កំពុងស្នាក់នៅក្រោមស្ពាន
បុរសនាមត្រកូល Xiong ជាអ្នកស្រុករស់នៅតំបន់ Chongqing បានចំណាកស្រុកមកធ្វើការក្នុងទីក្រុង ហើយ គាត់ពីដំបូង រស់នៅក្នុងផ្ទះ ផ្តល់ដោយរដ្ឋាភិបាលចិន ប៉ុន្តែក្រោយមក គាត់មិនចង់ចំណាយលុយច្រើន និងចង់សន្សំលុយទុកផងនោះ គាត់ក៏បានសម្រេចចិត្តមករស់នៅក្រោមស្ពាន មួយកន្លែងយ៉ាងដូច្នេះតែម្តង។ បុរសនេះ ធ្វើការងារដោយ ដើររើសរបស់អេតចាយ ដើម្បីយកទៅលក់ ដើម្បីបានកំរៃមកវិញ ជាប្រចាំថ្ងៃ។
បើតាមសំដី បុរសស្មោះស្នេហ៍នេះ បានប្រាប់ថា ការដែលមករស់នៅក្រោមស្ពានបែបនេះ គាត់អាចសន្សំលុយ ក្នុងមួយថ្ងៃៗ បានជិត ៥យ័ន ឬប្រហែលជិត ១ដុល្លារអាមេរិក ។ ហើយ គាត់ចង់យកលុយដែលសន្សំបាន ទៅទិញ ចិញ្ចៀនពេជ្រ ខ្សែកមាស ឲ្យប្រពន្ធគាត់។
បុរសចិត្តស្មោះរូបនេះ រៀបរាប់បន្តថា ប្រពន្ធរបស់គាត់មានវ័យ ៦០ឆ្នាំ មានរបរធ្វើស្រែចំការ និងចិញ្ចឹមសត្វនៅ ឯស្រុកស្រែ ហើយគាត់បន្ថែមថា គាត់ចង់ឲ្យប្រពន្ធរបស់គាត់សប្បាយចិត្ត ដោយផ្ញើកាដូ ជូនប្រពន្ធគាត់ ដើម្បីចង់បញ្ជាក់ប្រាប់ប្រពន្ធគាត់ថា នាងមិនបានរៀបការ ចំបុរសដែលអន់នោះឡើយ៕
ស្ថានភាព និង កន្លែងរស់នៅ របស់បុរសនាមត្រកូល Xiong
ប្រភព Shanghaii
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!