តារាចម្រៀង អ៊ីណូ ប្រតិកម្មខ្លាំង ចំពោះអ្នករិះគន់ និងជេរ ត្មេះដៀលលោក កប់ៗមាត់ (មានវីដេអូ)

 
 

ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ លោក អ៊ីណូ បានប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នករិះគន់ ដែលបានថាឲ្យ និងជេរត្មេះដៀល ដល់លោក កប់ៗមាត់ បន្ទាប់ពីលោក បានបកស្រាយ ចម្រៀងមួយបទ ដែលមានចំណងជើងថា “អូនកុំយំកុំយំ” កាលពីពេលថ្មីៗ កន្លងទៅនេះ។

ជាមួយគ្នានេះដែរ លោក អ៊ីណូ បានបញ្ជាក់ថា បទចម្រៀង “អូនកុំយំកុំយំ” មួយបទនេះ គឺជា Melody ថ្មី និងពិបាកច្រៀងណាស់ ហើយក៏ជាការ ខិតខំប្រឹងប្រែង របស់លោក ទាំងកំលាំងកាយ និងកំលាំងចិត្ត ផងដែរ ក្នុងការបង្កើត និងស្រែកច្រៀង បទចម្រៀងថ្មីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា មានមនុស្សជាច្រើន បានរិះគន់ និងត្មេះដៀល ដល់ការស្រែកច្រៀង បទ “អូនកុំយំកុំយំ” នេះ ខណៈតារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ រូបនេះ បានលើកឡើងថា នេះគឺជាសំឡេង និងស្ទាយច្រៀងផ្ទាល់ របស់លោក ដោយមិនមានចាក់ឌីស អ្វីនោះទេ ហើយក៏ការបញ្ចេញ អស់ពីកំលាំងកាយ កំលាំងចិត្តដែរ ហេតុអ្វីបែរជាមក ជេរត្មេះដៀលលោក បែបនេះ។

បន្ទាប់ពីមានការរិះគន់ យ៉ាងចាស់ដៃ ទៅលើលោក អ៊ីណូ រួចមក នៅពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ម្សិលមិញនេះ លោកក៏បាន បង្ហោះសារមួយ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយមានខ្លឹងសារ ដូចតទៅ៖ «សំលេងខ្ញុំ ស្ទាយខ្ញុំ ស្ទាយសំលេងរបស់ខ្ញុំ គឺជាការប្រើសំលេង ច្រៀងផ្ទាល់ ទៅលើបទ Melody ថ្មី ដែលពិបាកច្រៀង សំរាប់បទមួយបែបនេះ គឺចេញពីកំលាំងពិត ដោយមិនមានចាក់ឌីសសោះ សំរាប់បទស្រែកមួយនេះ... ខំធ្វើអ្វីដោយអស់ពីកំលាំងចិត្ត កំលាំងកាយ ចុងក្រោយ បែរជាយើង ជាកូនខ្មែរដូចគ្នា មិនផ្តល់កំលាំងចិត្តទេ បែរមក Post ជេរលើរូបខ្ញុំ ដែលជាសិល្បៈករខ្មែរ ជាកូនខ្មែរ យ៉ាងចាស់ដៃបែបនេះ... សួរថា តើអ៊ីណូ បានទៅច្រៀង ជេរដៀល បងប្អូន ហើយរឺនៅ? នេះជាស្ទាយរបស់ខ្ញុំ អ៊ីណូ សូមកុំយកខ្ញុំ ទៅប្រៀបនឹងសិល្បៈករ ដទៃទៀត ព្រោះជាស្ទាយខុសគ្នា ហើយ អ៊ីណូ ព្រមទទួល រាល់ការរិះគន់ ដោយលើកយក ពាក្យសម្តីយ៉ាងល្អ អោយសមរម្យ អោយសមជាកូនខ្មែរ រស់លើទឹកដីខ្មែរ ផងចុះ បើមានអ្នកណាម្នាក់ ជេរត្មេះដៀល លើរូបយើងវិញ តើអារម្មណ៏ពួកយើង អាចទទួលបានអត់? ខ្ញុំសង្ឃឹមថា សាររបស់ខ្ញុំ នឹងជូនទៅមិត្តៗ ទាំងអស់គ្នា អោយចេះគិតពិចារណា ម្តងទៀត តើពាក្យសម្តី ដែលបានជេរ ដៀលត្មេះ មកលើខ្ញុំ ត្រូវ រឺខុស ចំពោះបុគ្គលម្នាក់ ដែលមិនដឹងអីសោះ... សូមអរគុណ សូមជួយពិចារណាផង សារពិតពីខ្ញុំបាទ អ៊ីណូ»៕



សូមទស្សនាការបកស្រាយចម្រៀង បទ "អូនកុំយំកុំយំ" ដែលធ្វើឲ្យលោក អ៊ីណូ រងការរិះគន់៖

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម