ចំរ៉ុង អត់រួចខ្លួន នៅពេល ភិន សុដាលីស បាត់ពីផ្ទះ ៥ថ្ងៃ (មានវីដេអូ)

 
 

ភ្នំពេញ៖ ក្រោយពី មានការបើកសន្និសីទកាសែត ពីសំណាក់លោក អ៊ិន សុភិន ជាឪពុក របស់កញ្ញា ភិន សុដាលីស កាលពីថ្ងៃទី ២៧ ខែសីហា រួចមក សាច់រឿងមួយនេះ បានក្លាយជា ប្រធានបទដ៏ក្ដៅគគុក ពេញបណ្ដាញសង្គម ហ្វេសប៊ុក ដែលជាមួយគ្នានោះ កញ្ញា​ដាលីស ក៏ធ្វើការឆ្លើយតប ទៅកាន់ លោកឪពុក និង ប្រិយមិត្ដអ្នករាប់អាន ទាំងឡាយ កាលពីម្សិលមិញផងដែរ

តែ បើតាមប្រភពព័ត៌មាន ក្នុងស្រុក ដែលទើបតែ ទទួលបានការបញ្ជាក់ពី ឪពុកដាលីស ប៉ុន្មាននាទីមុននេះ បានឲ្យដឹងថា កូនស្រីរបស់គាត់ បានបាត់ខ្លួនពីផ្ទះ តាំងពីថ្ងៃទី ២៧ ខែសីហា មកម្ល៉េះ ដោយយកលេសថា ទៅថតនៅខេត្ដ មានន័យថា គឺ បាត់ខ្លួន៥ថ្ងៃ មកហើយ មិនដឹងថា នាងទៅណានោះទេ ខណៈដែល វីដេអូដែលនាង ថតបង្ហោះកាលពី ម្សិលមិញនេះ មាននរណា នៅពីក្រោយខ្នង ក៏លោកមិនដឹងដែរ។ ម្យ៉ាងវិញទៀត អ្វីដែលនាងនិយាយ ក្នុងវីដេអូនោះ មានការពិត ៥០ ភាគរយ។

ទោះជាយ៉ាងណា លោក បានដាក់ពាក្យបណ្ដឹង រួចរាល់ហើយ នៅកន្លែងស្នាក់នៅ របស់លោក ប៉ែន ចំរុ៉ង ដែលលោក ចំរ៉ុង ក៏បានចូលខ្លួនធ្វើការ បញ្ជាក់ថា គាត់មិនបាន ទាក់ទងនឹង ដាលីស តាំងពីថ្ងៃទី ២៦ ខែ សីហាមកម្ល៉េះ។ តែបើតាមសម្ដីរបស់ ឪពុកដាលីសវិញ បាននិយាយថា ដរាបណា គាត់មិនទាន់រកឃើញ កូនស្រីគាត់ទេ នោះចំរ៉ុង នឹងត្រូវបំភ្លឺនៅមុខ តុលាការ អត់រួចខ្លួនទេ៕



រូបភាព លោក ប៉ែន ចំរ៉ុង និងកញ្ញាដាលីស

វីដេអូ៖ លោក អ៊ិន សុភិន បង្ហោះវីដេអូ ស្ដីពីការបាត់ខ្លួនកូនស្រី

ដោយ៖ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម