មេឆ្នោតនៅ ក្រុងបានលុង ធ្វើនំអត់ ម៉្សៅពេលកូនចាក់ត្រូវ អត់មានលុយសង
ខេត្តរតនគិរី ៖ ល្បែងឆ្នោត (កន្ទុយលេខ) រីកដូចផ្សិតពេញក្រុងបានលុង ហើយមានមេឆ្នោតមួយចំនួន ធ្វើនំអត់ម្សៅ ពេលកូនចាក់ត្រូវអត់មាន លុយបើកឱ្យ ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង២រសៀល មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារ អ្នកចាក់ឆ្នោតម្នាក់ចាក់ត្រូវលេខធំ (លេខ៣ខ្ទង់) មួយលេខចំនួន១ម៉ឺនរៀល ត្រូវបានចំនួន៦លានរៀល បើកលុយអត់បានគ្រប់ចំនួន ក៏រត់មករកអ្នកកាសែតជួយចុះផ្សាយឱ្យសមត្ថកិច្ច មូលដ្ឋានបានដឹង និងជូនដំណឹងដល់អ្នកនិយមលេង កន្ទុយលេខឱ្យមានការប្រុងប្រយ័ត្ន ។
ទាក់ទិនករណីខាងលើ ស្ត្រីម្នាក់មានឈ្មោះ ស្រីម៉ាប់ មានលំទីនៅក្រុងបានលុង បានរៀបរាប់ប្រាប់អ្នកយកពត៌មានយើងថា ល្បែងកន្ទុយលេខមាន២ពេល គឺនៅម៉ោង៤និង៣០នាទីល្ងាច ចេញលេខឆ្នោតម្តង ហើយម៉ោង៦ និង៣០នាទីល្ងាច ចេញលេខឆ្នោតម្តងទៀត ។
ស្ត្រីរូបនោះបានបញ្ជាក់ថា គាត់បានចាក់លេខឆ្នោត នៅពេលម៉ោង៦ និង៣០នាទីល្ងាច ចំនួន៩លេខ ដោយមានអ្នកដើរកត់លេខ ឆ្នោតមានឈ្មោះ ស្រីចិន ហើយស្ត្រីឈ្មោះ ម៉ាប់ នេះបានចាក់ត្រូវលេខធំមួយលេខ គឺលេខ៥៧៩ ពេលចាក់ត្រូវបែបនេះ មានការសប្បាយចិត្ត យ៉ាងខ្លាំងបានទៅបើកលុយពីឈ្មោះ ស្រីចិន ពេលទៅដល់ស្រាប់តែឈ្មោះ ស្រីចិន ប្រាប់គាត់វិញថា មេធំអត់លុយបើកឱ្យទេ មានតែ១លាន៦ម៉ឺនរៀល សល់ប៉ុន្មានទៀតគាត់ (ស្រីចិន) សុំបង់ជំនួសឱ្យមេធំក្នុង ១ថ្ងៃ១០ម៉ឺនរៀល ។
ដោយមើលឃើញទង្វើ ស្រីចិន ធ្វើនំអត់ម្សៅជាមួយមេធំ និងគ្មានការទទួលខុសត្រូវបែបនេះ ទើបគាត់ផ្ទុះកំហឹង រត់មកប្តឹងអ្នកសែតជួយចុះផ្សាយកុំឱ្យចាញ់បោកមេកន្ទុយលេខមួយចំនួននៅក្រុងបានលុងដូចរូបគាត់ទៀត ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នល្បែងកន្ទុយលេខ នៅក្រុងបានលុងកំពុងពេញនិយមយ៉ាងខ្លាំង មិនថាអ្នកមានទ្រព្យ សម្បត្តិ ឬអ្នកក្រទេ បបួលគ្នាចាក់លេខឆ្នោតគ្រប់ៗគ្នា ហើយព្រោះតែល្បែងឆ្នោតនេះ ហើយមានក្រុមគ្រួសារខ្លះចាក់កន្ទុយលេខ ចាញ់អស់លុយ ប្តីវ៉ៃប្រពន្ធ ប្រពន្ធវ៉ៃប្តី រករឿងជេរគ្នាផ្អើលពេញភូមិ ។
ដោយឡែកប្រភពព័ត៌មានពី អ្នកដើរកត់កន្ទុយលេខម្នាក់ បានឲ្យដឹងថា កូនកញ្ច្រែងនៅក្នុងក្រុងបានលុង មានបុរស-ស្រីមិនក្រោមជាង២០នាក់ទេ និងមេធំប្រហែលជាង១០នាក់ ក្នុងក្រុងបានលុង ដែលសមត្ថកិច្ចមិនដែលធ្វើការបង្ក្រាបទេ គាត់បានបញ្ជាក់ទៀតថា មេឆ្នោតធំៗជាង១០នាក់នោះបាន បង់លុយប្រចាំខែដល់សមត្ថកិច្ចមូលដ្ឋានជា រៀងរាល់ខែអស់ហើយ ទើបសមត្ថកិច្ចមិនធ្វើការបង្ក្រាប ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!