ចាប់ខ្លួន ជនសង្ស័យ ប្រើប្រាស់និង ចែកចាយគ្រឿងញៀន ៧នាក់នៅ ក្រុងស្ទឹងសែន
ខេត្តកំពង់ធំ ៖ ជនសង្ស័យប្រើប្រាស់ និងចែកចាយថ្នាំញៀនចំនួន៧នាក់ ត្រូវបានសមត្ថកិច្ច នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ អធិការដ្ឋាននគរបាល ក្រុងស្ទឹងសែន ធ្វើការឃាត់ខ្លួនបាន កាលពីថ្ងៃទី២៩ សីហា ២០១៥ ខណៈដែលពួកគេធ្វើ សកម្មភាពចែកចាយថ្នាំញៀន ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ក្នុងប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួននេះ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៤កញ្ចប់តូច រួមជាមួយសម្ភារប្រើប្រាស់ មួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់កំពុង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ជុំវិញករណីបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ និងចែកចាយគ្រឿងញៀននេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ស្ទើរតែរាល់លើកក្រោយពី ចាប់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយមិនបានប៉ុន្មាន ថ្ងៃផងស្រាប់តែឃើញមុខ មនុស្សដដែលៗ ហើយប្រព្រឹត្តអំពើដដែល គាត់មិនយល់សោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!