អគ្គិភ័យ​ឆេះ​អង់​តែ​ន ​ទូរស័ព្ទ​០១២ ខាតបង់​ជាង​៥​ម៉ឺន​ដុល្លារ

 
 

ខេត្តក្រចេះ​ ៖ ​សម្ភារ​បច្ចេកទេស គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ នៅ​ក្នុង​បន្ទ​ប់​ជាប់ ​បង្គោល​អង់​តែ​ន ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ Cellcard ​​​​​ត្រូវ​​អគ្គិភ័យ​បំផ្លាញ​​ស្ទើរ​ទាំងស្រុង​​​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​​ថ្ងៃទី​៣១ ​សីហា ​នៅ​​​ខាងក្រោយ​ដី​ឡូ​ត៍របស់​អ្នក​ភូមិ ​​ស្ថិត​នៅ​ក្នុង​ភូមិ​​ដងក្តោង ឃុំ​ពង្រ ស្រុក​ឆ្លូង ​។

​​លោក​វរសេនីយ៍ត្រី​ ឌួ​ង សុ​ទ្ឋី ​អធិការ​នគរបាល​ស្រុក​ឆ្លូង បាន​​ឱ្យ​ដឹង​​ថា ​មូលហេតុ​ដែល​​​​បង្ក​ឱ្យ​មាន​អគ្គិភ័យ​នេះ​កើត​ឡើងក្នុង​បន្ទប់​ថ្ម​​ប្រក់​​ស័ង្ក​សី​​ដែល​មាន​ទំហំ​៤ម៉ែត្រ​គុណ​១០ម៉ែត្រ​ ​​​សង្ស័យ​បណ្តាល​មក​ពី​ការ​ទុ​ស្សេ​ចរន្ត​អគ្គិស​នី​ទើប​ធ្វើ​ឱ្យ​ឆេះ​បែប​នេះ ​ប៉ុន្តែ​​ពុំ​មាន​មនុស្ស​​ណា​ម្នាក់​​រង​គ្រោះ​ក្នុង​ហេតុ​ការ​ណ៍​​​នេះ​ឡើយ ​។

​ការ​ខូច​ខាត​​សម្ភារ​​​ខាង​លើ​​​ ត្រូវ​​បាន​​គេ​ប៉ាន់​ប្រមាណ​ថា ​​អស់​​ប្រហែល​​​​ជាង​៥​ម៉ឺន​ដុល្លារ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម