តុលាការ ខេត្តស្វាយរៀង ចេញដីកា ឃុំខ្លួន ជនជាតិចិន ទាំង២២នាក់ ដាក់ពន្ធនាគារ ក្រោយការចាប់ខ្លួន ពាក់ព័ន្ធករណី ជំរិតទារប្រាក់ តាមប្រព័ន្ធ Internet
ស្វាយរៀង: ដីកាឃុំខ្លួន ជនជាតិចិន ដីគោក និងចិនតៃវ៉ាន់ ចំនួន២២នាក់ត្រូវបានលោក លាង រិទ្ធី ចៅក្រមសើបសួរ សាលាដំបូង ខេត្តស្វាយរៀង ចេញនៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ដោយសម្រេចដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោយពេលពួកគេ ត្រូវបាន បង្ក្រាប និងចាប់ខ្លួនពាក់ព័ន្ធ និងករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធ Internet នៅក្រុងស្វាយរៀង។
យោងតាមដីកា របស់លោក លាង រិទ្ធី បានចោទប្រកាន់ជនជាតិទាំង២២នាក់នេះ ពីបទ ប៉ះពាល់ដល់ការសន្ទនាសម្ងាត់ នៃការសន្ទនាតាមទូរស័ព្ទ បទចូលទៅដល់ ឫស្ថិតនៅនឹង ប្រព័ន្ធប្រព្រឹត្តកម្ម ស្វ័យប្រវត្តនៃ ទិន្ន័យ បទបង្កើតជាឧបសគ្គ ដល់ដំណើរការ នៃប្រព័ន្ធ ប្រព្រឹត្តកម្ម ស្វ័យប្រវត្ត នៃទិន្នន័យ បទបញ្ចូល ឫលុបបំបាត់ កែប្រែដោយទុច្ចរិត នូវទិន្នន័យ បទចូលរួមក្នុងក្រុមប្រមូលផ្តុំ ឫក្នុងសន្និដិភាព ដើម្បីរៀបចំ ប្រព្រឹត្តបទល្មើស ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៥ កម្លាំងនគរបាលបនាយកដ្ឋានប្រឆាំងភាវរកម្ម សហការជាមួយកម្លាំង នគរបាលជំនាញខេត្តស្វាយរៀង និងមន្រ្តីជំនាញ របស់ក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៏ បានចុះបង្ក្រាបករណី ចាប់ជំរិតប្រាក់តាមប្រព័ន្ធ Internet របស់ក្រុមជនជាតិចិន ដីគោក និងចិនតៃវ៉ាន់ នៅផ្ទះវីឡាលេខ៨ របស់លោក គង់ សុវណ្ណដារ៉ា ហៅឆក អាយុ៤៩ឆ្នាំ តាមផ្លូវជាតិលេខ១ ភូមិតាជោ សង្កាត់ស្វាយតឿ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៏ទោ អីុ សុខឃី ប្រធាននាយកដ្ឋាន ប្រឆាំងភារវកម្ម ក្រសួងមហាផ្ទៃ បានថ្លែងអោយដឹងថា ក្រោយប្រតិបត្តិការ កម្លាំងនគរបាល របស់លោក សហការជាមួយ មន្រ្តីជំនាញក្រសួងប្រៃសនីយ៌ និងទូរគមនាគមន និងនគរបាលខេត្ត បានឃាត់ខ្លួន ជនជាតិចិន២២នាក់ ក្នុងនោះស្រី៣នាក់ ព្រមទាំងដកហូត Computer ជាច្រើនគ្រឿងផងដែរ។
បើតាមលោកឧត្តមសេនីយ៏ ក្រុមជនជាតិទាំងនេះ បានមកជួលផ្ទះវីឡា ខាងលើមកធ្វើសកម្មភាព ចាប់ជំរិត លុយ តាមប្រព័ន្ធ IOP ពីជនជាតិចិនដូចគ្នា តែក្រោយទទួលបានព័ត៌មាន និងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៏ នេត សាវឿន កម្លាំងនគរបាល បានចុះមកបង្ក្រាបជាក់ស្តែងតែម្តង។
ចំពោះករណីចាប់ជំរិតទារប្រាក់តាម ប្រព័ន្ធ internet ដែលបង្កឡើងដោយជនបរទេស ជាពិសេសជនជាតចិននោះលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយនិងទូរគមនាគមន៌ លោកចង្អុលណែនាំនិងជំរុញ សមត្ថកិច្ចជំនាញពាក់ព័ន្ធឲ្យសហការណ៏ល្អ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!