ចោរស្រីពោះធំ ត្រូវគេចាប់ ចងនឹង បង្គោលភ្លើង វាយទាត់ធាក់ ដូចសត្វធាតុ (មានវីដេអូ)
ចិន៖ ស្ត្រីពោះធំ (មានទម្ងន់) ម្នាក់ ត្រូវបានអ្នកស្រុក ចាប់ចងនឹងបង្គោលថ្ម វាយទាត់ធាក់ ដូចសត្វធាតុ ព្រោះតែនាង បានលួចលុយ ពីផ្ទះអ្នកស្រុកម្នាក់ ក្នុងចំនោមនោះ។
ស្រ្តីពោះធំម្នាក់ ត្រូវបានអ្នកស្រុក Zhejiang ចងស្លាបសេក ជាប់នឹងបង្គោលថ្ម វាយដំ ទាត់ធាក់ យ៉ាងដំណំ កាលពីចុងសប្តាហ៍ កន្លងទៅថ្មីៗនេះ ដោយសារនាង បានលួចលុយ ពីក្នុងផ្ទះអ្នកស្រុកម្នាក់។
ស្រ្តីដែលមិនស្គាល់ អត្តសញ្ញាណម្នាក់នោះ មានអាយុ២៨ឆ្នាំ ត្រូវគេរកឃើញថា បានលួចលុយ ពីផ្ទះអ្នកស្រុក នៅឯ Hengshanqian ប្រមាណ ៩០០យ័ន (ប្រហែល ១៤២ដុល្លាអាមេរិក) កាលពីចុងខែមុន។ ប៉ុន្តែក្រោយមក នាងបានប្រគល់លុយ ទាំងនោះ ឲ្យទៅម្ចាស់ដើមវិញ ទើបពួកគេ បានដោះលែងនាង ដោយមិនបាន ហៅប៉ូលិសមកអន្តរាគមន៍។
យ៉ាងណាមិញ នាងបានចាកចេញពីភូមិ ចំនួន១០ថ្ងៃ ហើយនាងក៏ ត្រឡប់មកវិញ នៅថ្ងៃអាទិត្យ កន្លងទៅនេះ ប៉ុន្តែអ្នកស្រុក ហាក់ដូចជា បានប្តូរចិត្ត ទើបពួកគេសម្រេចចិត្ត ចាប់នាងចង និងធ្វើទារុណកម្ម យ៉ាងសាហាវតែម្តង។
បើតាមវីដេអូបង្ហាញឲ្យឃើញថា ស្រ្តីម្នាក់នោះត្រូវបានអ្នកស្រុក ចាប់ចងស្លាបសេក នឹងបង្គោលថ្មមួយ និងចោមរោមវាយដំ ដោយមនុស្សជាច្រើន រហូតដល់ទន់ជង្គង់ដួលនឹងដី។
ទោះជាយ៉ាងណា មនុស្សដែលបានធ្វើទារុណកម្ម ចំពោះនារីរងគ្រោះ ត្រូវបានប៉ូលិស សំរេចឃុំខ្លួន ៨ថ្ងៃ និងបង់សំណង ៣០០យ័ន (ប្រហែល ៤៧ដុល្លាអាមេរិក)៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រភព សៀងហៃ
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!