https://s3.kh1.co/38170255fe0d3aaf3eb5d2f41add6279563c201d.jpg
ទីបំផុតទៅ P8max សិស្សច្បងធំរបស់ P8 កំពូលស្មាតហ្វូនក្រុមហ៊ុន Huawei បានមកដល់ ទីផ្សារកម្ពុជា ហើយ ជាមួយតម្លៃត្រឹមតែ $559 ប៉ុណ្ណោះទាបជាងការ រំពឹងទុកប្រមាណ ជាង $100 ដុល្លារ។
P8max ជាផលិតផលរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូន លំដាប់ថ្នាក់លេខបី ពិភពលោក មានអេក្រង់ទំហំ 6.8 អ៊ីញ ធំជាងសិស្សប្អូន P8 ដែលមានអេក្រង់ ត្រឹមតែ 5.2 អ៊ីញ។ ចំណែកថាមពលថ្មរបស់ P8max មានកម្លាំងរហូតដល់ 4360mAh ស័ក្តិសមបំផុតសម្រាប់ អ្នកប្រើប្រាស់ ដែលចូលចិត្តអេក្រង់ធំ និងមិនចូលចិត្តសាកថ្មច្រើន ដងក្នុងមួយថ្ងៃ។
ក្រៅពីមាឌធំ P8max ក៏មានអង្គប្រតិបត្តិការប្រភេទ Hisilicon Kirin 935 Octa-core 2.2GHz4 ជាមួយប្រព័ន្ធប្រតិបត្តិការ Android 5.0 និង EMUI 3.1 ចុងក្រោយបំផុតរបស់ Huawei ដែលមានលក្ខណៈងាយស្រួល បំផុតក្នុងការប្រើប្រាស់។
បើនិយាយពីបច្ចេកវិទ្យា ភាពឆ្លាត និងភាពច្នៃប្រឌិតវិញ ក្បាច់គុណរបស់ P8max គឺប្រហាក់ ប្រហែលគ្នាទៅនឹង P8 ដែរ។ P8max មានមុខងារ ថតចលនាពន្លឺ (Light Painting) ដែលអាចថតចលនាពន្លឺ ចលនាទឹកហូរ និងគន្លងតារាបានយ៉ាងស្អាត និងប្រកបដោយ ភាពច្នៃប្រឌិតខ្ពស់។ ក្រៅពីនេះ P8max ក៏មានកម្មវិធី Director Mode ដែលអាចភ្ជាប់ជាមួយស្មាតហ្វូន Android បីផ្សេងទៀត ដើម្បីថតសកម្មភាព ពីច្រើនជ្រុងផ្សេងគ្នាក្នុង ពេលតែមួយ។ មិនតែប៉ុណ្ណោះ មួយក្បាច់ ទៀតរបស់ P8max មិនបាច់ប្រាប់ក៏ដឹងថា រៀនពីគ្រូតែមួយជាមួយ P8 ដែរ គឺក្បាច់ Clever Screen Shot ដោយប្រើខ្នងម្រាមដៃគោះពីរដង Knock Knock នៅលើអេក្រង់។
សរុបមក អ្នកប្រុសធំរបស់ Huawei ដែលទើបតែមកដល់ទីផ្សារកម្ពុជា មិនត្រឹមតែ សង្ហាប៉ុណ្ណោះទេ ថែមទាំងពូកែទាំងផ្នែកបច្ចេកវិទ្យា និងភាពច្នៃប្រឌិតផងដែរ។ ជាមួយតម្លៃ $559 នេះអតិថិជន ដែលជាង P8max នឹងទទួលបាន Bluetooth Speaker, ស្រោមហ្ស៊ីន និងស៊ីម Smart លេខល្អ ដែលមានទឹកប្រាក់ $5 ក្រៅប្រព័ន្ធម្ដង ព្រមទាំង $10 ក្នងប្រព័ន្ធ និងអ៊ីនធើណេត 4G ជារៀងរាល់ខែ រយៈពេល 1ឆ្នាំ។។
គួរបញ្ជាក់ថាបើប្រៀបធៀបអ្នកប្រុសធំ P8max របស់ Huawei ជាមួយស្មាតហ្វូន ដទៃទៀត ដែលទើបតែ ចេញលក់ P8max មានអេក្រង់ធំជាង ថាមពលថ្មខ្លាំងជាង មុខងារកាមេរ៉ាពិសេសជាង តម្លៃក៏ធូរថ្លៃជាងដែរ។
បើសិនជាលោកអ្នកចង់ដឹងថាតើ P8max មានរូបរាងសង្ហា និងវិជ្ជាគុណខ្លាំងប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!