នាង Fan Bingbing កំពុងល្បីថា នឹងចូលរោងការ ជាមួយមិត្តប្រុស ឆាប់ៗនេះ?
ចិន៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព នាង Fan Bingbing កំពុងល្បីថា គ្រោងនឹងរៀបការ ជាមួយនឹងមិត្តប្រុស លោក Li Chen ក្នុងពេលឆាប់ៗខាងមុខនេះ។
រយៈពេល ៣ខែហើយ ដែលតារាស្រីវ័យ ៣៣ឆ្នាំ រូបនេះ មានទំនាក់ទំនងស្នេហាជាមួយនឹង លោក Li Chen ជាសារធាណៈ ដែលតែងថតរូបជាមួយគ្នា យ៉ាងស្និទ្ធស្នាលបំផុត និងតែងចេញតាមទូរទស្សន៍ជារឿយៗផងដែរ។
កាលពីថ្មីៗនេះដែរ អ្នកលេងបណ្តាញសង្គម Weibo របស់ចិន បានទម្លាយឲ្យដឹងថា លោក Li Chen និងនាង Fan Bingbing កំពុងគិតគូគ្នា ទិញផ្ទះមួយកន្លែង ហើយពួកគេត្រូវបានគេប្រទះឃើញ ពិភាក្សាជាមួយនឹងភ្នាក់ងារខាងអចលនទ្រព្យ កាលពីប៉ុន្មានខែមុនទៀតផង។ ជាមួយគ្នានោះដែរ អ្នកច្នៃម៉ូតផ្ទះ ក៏បានអះអាងបន្ថែមថា គាត់ត្រូវបានស្នើសុំឲ្យទៅ ដេគ័រផ្ទះថ្មីរបស់ Fan Bingbing តែវាមិនទាន់ច្បាស់នោះទេ ថាតើផ្ទះនោះជាផ្ទះ សម្រាប់ថ្ងៃរៀបការរបស់នាង មែនឬ មិនមែន។
មិនតែប៉ុណ្ណោះ គូស្នេហ៍មួយនេះ ក៏បានត្រៀមលុយ សម្រាប់ថ្ងៃរៀបការ ឈានមកដល់ រួចរាល់ហើយផងដែរ។ ប្រភពឲ្យដឹងទៀតថា នៅពេលនាងមានកូន នាងនឹងលាឈប់ ពីតារាសម្តែង មកធ្វើជាផលិតករវិញម្តង។
ទោះបីជាយ៉ាងណា ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមនៅឡើយ ព្រោះថានាង Fan Bingbing និង លោក Li Chen នៅតែមានការបេ្តជ្ញាចិត្ត លើគម្រោងថតសម្តែងរបស់ពួកគេនៅឡើយ ហើយក៏គ្មានសញ្ញាអ្វីមួយ អាចបញ្ជាក់បានថា ពួកគេនឹងកាត់បន្ថយ ការថតសម្តែង ក្នុងពេលឆាប់ៗនេះដែរ៕
រូបថត នាង Fan Bingbing និង លោកLi Chen
ប្រភព បរទេស
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!