ទីភ្នាក់ងារ USAID និងអង្គការជាដៃគូនានា សហការជាមួយវិស័យឯកជន ដើម្បីគាំទ្រយុទ្ធនាការ ប្រមូលមូលនិធិជួយ សង្គមស៊ីវិលកម្ពុជា
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍអន្ដរជាតិ ដែលហៅកាត់ថា USAID និងគម្រោងគំនិត ច្នៃប្រឌិតអភិវឌ្ឍ (Development Innovations) របស់ខ្លួន បានចូលរួមជាមួយអង្គការ Cambodian NGO ACTION IEC ក្នុងពិធីចុះ ហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុន ផ្ដល់សេវាកម្មទូរស័ព្ទចល័ត លំដាប់ឈាន មុខនៅកម្ពុជា ដើម្បីសម្ពោធ ដាក់ឲ្យដំណើរការមុខងារកម្មវិធី ប្រមូលមូលនិធិបណ្តាញ អ៊ីនធើណិតមួយ ដើម្បីគាំទ្រដល់អង្គការ សង្គមស៊ីវិលកម្ពុជា (CSOs) ជាច្រើន។
កម្មវិធី តោះហ្វាន់ (TOS Fund) ដែលមានន័យជាខេមរភាសាថា “តោះផ្ដល់ ជំនួយមូលនិធិ” នឹងត្រូវដាក់ ឲ្យប្រើប្រាស់ជាប្រព័ន្ធ ប្រមូលមូល និធិតាមអ៊ីនធើណិត សម្រាប់ជួយដល់ អង្គការសង្គម ស៊ីវិលកម្ពុជាដែល កំពុងស្វែងរកប្រភព ជំនួយធនធាន សមស្របនៅក្នុង ស្រុកស្របពេល ប្រភពជំនួយផ្សេងៗ ពីបរទេសនានាត្រូវ បានកាត់បន្ថយដោយសារ កំណើនលូតលាស់ នៃសេដ្ឋកិច្ចកម្ពុជា។ មុខងារកម្មវិធី ប្រមូលមូលនិធិ អន្តរជាតិ ភាគច្រើន មិនអាចផ្តល់ជម្រើស សម្រាប់ទទួល វិភាគទានក្នុង ស្រុកបានទេ ម្យ៉ាងទៀត នៅកម្ពុជា មធ្យោបាយ ប្រមូលមូលនិធិតាមអនឡាញ ក៏នៅមានកម្រិតណា ដែលមិនអាចបង្កលក្ខណៈ ងាយស្រួល ដល់ប្រជាពលរដ្ឋ កម្ពុជាឲ្យចូលរួមគាំទ្របុព្វហេតុសង្គម បាននៅឡើយ។ ការអភិវឌ្ឍ បច្ចេកវិទ្យាសម្រប សម្រួលការ ប្រមូលមូលនិធិ ក្នុងស្រុក អាចបង្កើនទាំងជំនួយ មូលនិធិជាតិ និងអន្តរជាតិផងដែរ។ ដូច្នេះអង្គការ Action IEC កំពុងនាំមុខ ដើម្បីដំណើរការមុខងារ កម្មវិធីប្រមូលមូលនិធិ ដំបូងគេដែល មិនធ្លាប់មាននៅ ប្រទេសកម្ពុជា។
Action IEC ជាអង្គការសង្គមស៊ីវិលកម្ពុជាមួយដែលមានបេសកកម្មលើកកម្ពស់ ការអប់រំ តាមរយៈប្រព័ន្ធផ្សព្វផ្សាយស្របតាមវប្បធម៌ (វីដេអូ វិទ្យុ IEC ការផ្សព្វផ្សាយ ការបង្ហាញនៅលើទូរស័ព្ទ និងគេទំព័រ ផ្សេងៗ)។ អង្គការនេះបានធ្វើការ យ៉ាងទូលំទូលាយជាមួយ អង្គការសង្គមស៊ីវិល ក្នុងស្រុកនិងអន្តរជាតិ (CSOs) នៅក្នុងប្រទេស កម្ពុជាអស់រយៈពេលពីរទសវត្សចុ ងក្រោយនេះ ក្រោមជំនួយឧបត្ថម្ភគាំទ្រ ក្រៅប្រព័ន្ធពីទីភ្នាក់ងារ USAID ។
យោងតាមប្រសាសន៍លោកស្រី រីបេកា ប្លេក នាយកបេសកកម្មរបស់ ទីភ្នាក់ងារ USAID ប្រចាំនៅ កម្ពុជាបានឱ្យដឹងថា៖ “មុខងារកម្មវិធី ប្រមូលមូល និធិរបស់ Action IEC អាចជួយអង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុកនានា ឲ្យបន្តរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសកម្ពុជា។ មុខងារកម្មវិធីនេះ នឹងជួយបង្កើនទំនុក ចិត្តសម្រាប់អ្នក ចូលរួមគាំទ្រកម្ពុជាតាមរយៈការលើក កម្ពស់គុណភាព ក្នុងរបាយការណ៍លក្ខខណ្ឌ និង ប្រព័ន្ធបង់ប្រាក់ ដែលធានាបាន នូវតម្លាភាពក្នុងរបៀបនៃការ គ្រប់គ្រងប្រើ ប្រាស់ជំនួយ មូលនិធិជាដើម។”
តាមអនុស្សារណៈនៃកិច្ចព្រមព្រៀងជាដៃគូនេះ សែលកាត នឹងសហការឧបត្ថម្ភ សម្រាប់គំនិតផ្ដួចផ្ដើម ប្រមូលមូលនិធិនេះ រួមមានទាំងការ ទិញអាជ្ញាប័ណ្ណ សម្រាប់ភ្ជាប់កម្មវិធី ប្រមូលមូលនិធិ និងការផ្តល់ជំនួយ ជាមធ្យោបាយបង់ប្រាក់បរិច្ចាគ តាមរយៈលេខកូដខ្លីជាសារ SMS និងការបង់ ប្រាក់តាមកាតទូទាត់ សែលកាតផងដែរ។ គម្រោងគំនិតច្នៃប្រឌិត អភិវឌ្ឍរបស់ ទីភ្នាក់ងារ USAID នឹងជួយគាំទ្រ ដល់ការអភិវឌ្ឍ មុខងារកម្មវិធី និងជួយលើកស្ទួយយុទ្ធនាការដើម្បី ទាក់ទាញប្រជាប្រិយភាព ចំណាប់អារម្មណ៍ និងការគាំទ្រពី មជ្ឈដ្ឋានផ្សេងៗដល់ គំនិតផ្តួចផ្តើមនេះផងដែរ។
លោក Niek Van Veen នាយកទីផ្សាររបស់ក្រុមហ៊ុន សែលកាត បានមាន ប្រសាសន៍ថា៖ " មានអង្គការមិនមែនរដ្ឋាភិបាល ច្រើនណាស់ មានបំណងចូលរួមចំណែក ដល់ការអភិវឌ្ឍ សង្គមស៊ីវិលកម្ពុជា ប៉ុន្តែ ត្រូវជួបបញ្ហាប្រឈម ជាច្រើន។ យើងជឿថា ជោគជ័យនៃគំនិតផ្តួចផ្តើម ទាំងនេះពិតជា ទាក់ទាញទំនុកចិត្ត កាន់តែទូលំទូលាយពី សំណាក់ការគាំទ្រ និងការចូល រួមក្នុងស្រុក។ កង្វះខាតការយល់ដឹង និងកង្វះមធ្យោបាយ សម្រាប់ប្រជាពលរដ្ឋខ្មែរចូលរួម ចំណែកសម្រាប់ គំនិតផ្តួចផ្តើមទាំងនេះ គឺជាឧបសគ្គមួយ ដែលត្រូវជម្នះឲ្យបាន។ ក្នុងភាពជាដៃគូជាមួយ ទីភ្នាក់ងារ USAID ការលើកឡើងនូវ កម្មវិធី តោះហ្វាន់ នេះ គឺដើម្បីជម្នះរាល់ ឧបសគ្គរារាំង ទាំងនេះ។ ក្នុងនាមជាក្រុមហ៊ុន ទូរគមនាគមន៍មួយ យើងមើលឃើញថាវា មិនត្រឹមតែជាឱកាស មួយដើម្បីតបស្នងដល់សង្គមនោះទេ ប៉ុន្តែជាកាតព្វកិច្ច ក្នុងការផ្តល់នូវទំនាក់ ទំនងដែលមិនគ្រាន់តែ សម្រាប់ការកម្សាន្តនោះដែរ ប៉ុន្តែក៏ជាមធ្យោបាយដ៏ មានប្រយោជន៍ជាច្រើនទៀតក្នុងការ លើកកម្ពស់កិច្ច សហប្រតិបត្តិការ ដែលផ្ដល់សារៈសំខាន់ចំពោះពួកគេ ហើយផលប៉ះពាល់ សម្រាប់ពួកគេ ក៏ជាផលប៉ះពាល់ ដល់សហគមន៍ផង។ "
ការសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់មុខងារកម្មវិធី តោះហ្វាន់ ជាផ្លូវការ នឹងត្រូវធ្វើឡើង នៅក្នុង ខែកញ្ញា 2015 នេះ។ យុទ្ធនាការ សាកល្បងខ្លះចំនួន 15 ត្រូវបានរំពឹងថានឹងបានជ្រួតជ្រាបយ៉ាង ទូលំទូលាយដល់ ប្រជាពលរដ្ឋខ្មែរមួយចំនួនធំឲ្យ ងាកមកគាំទ្រ និងចាត់ទុកថាវាមានសារៈ សំខាន់ចំពោះខ្លួន។ ដោយផ្អែកលើ ចំនួនថវិកានៃមូលនិធិដែលប្រមូលបាន គម្រោងសាកល្បងពី បណ្ដាអង្គការចំនួន 15 អាចជួយសម្រួល និងបង្កើនទៅកាន់កម្រិតខ្ពស់ជាលំដាប់នា ពេលអនាគតជាមួយ ជំនួយមូលនិធិដែល បានពីវិស័យ ឯកជនផង និងជំនួយដែលបាន មកពីការធ្វើយុទ្ធនាការដោយ អង្គការដោយខ្លួនផ្ទាល់ផង ដែរ។
លោក Cedric Jancloes អ្នកសម្របសម្រួលគម្រោង របស់អង្គការ ACTION IEC បាន ឲ្យដឹងថា “ការប្រមូលមូលនិធិអនឡាញ (Crowdfunding) គឺជាគោលគំនិត ថ្មីដែលទាមទារ ការខិតខំប្រឹងប្រែង អត់ធ្មត់ខ្ពស់ និងជំនាញបច្ចេកវិទ្យាដើម្បីឲ្យ ដំណើរការទៅ បាននៅកម្ពុជា។ នេះជាមូលហេតុដែលយើង មានសំណាង និងត្រេកអរបំផុតដែលបានការជួយ ជ្រោមជ្រែងពេញទំហឹងពី សំណាក់ផ្នែកទទួល បន្ទុក វិស័យអភិវឌ្ឍន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទ។ តោះហ្វាន់ គឺជាច្រកថ្មីមួយ សម្រាប់អ្នកដែលចង់ជួយគ្នា ទៅវិញទៅ មកនៅកម្ពុជា។ មានបុព្វហេតុដើម្បីសង្គមល្អៗច្រើនណាស់ ហើយក៏មាន គំនិតអស្ចារ្យថ្មីៗ ច្រើនណាស់ដែរ ជារៀងរាល់ថ្ងៃ ដែលត្រូវការមូលនិធិ។ យើងត្រៀមផ្សារភ្ជាប់ គោលគំនិតទាំងនោះ ទៅនឹងមនុស្ស និងសង្គម។”
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!