លោកឆន សុវណ្ណារាជ និងកញ្ញា មាន សុនីតា ចុះជួបលើកទឹក ចិត្តនិស្សិត NPIC កំពុងសិក្សាគ្រឿង អេឡិចត្រូនិចក្នុងកម្មវិធី Samsung Tech Institute
ភ្នំពេញ ៖ តារាចម្រៀង និងតារាសម្តែងដែលចាប់អារម្មណ៍ជាមួយ បច្ចេកវិទ្យា លោក ឆន សុវណ្ណារាជ និងកញ្ញា មាន សុនីតា បានចុះជួបលើកទឹកចិត្ត ដល់និស្សិតដែល កំពុងចូលរួមក្នុង វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកផលិតផលអេឡិចត្រូនិច (Samsung Tech Institute) ចំនួន62នាក់ ដែលរៀបចំដោយក្រុមហ៊ុនសាមសុងថៃ អេឡិចត្រូនិច ប្រចាំនៅកម្ពុជា នៅវិទ្យាស្ថានពហុបច្ចេកទេស នៃកម្ពុជា (NPIC) កាល ពីថ្ងៃទី 02 ខែ កញ្ញានេះ ដើម្បីជួយលើកទឹកចិត្ត ដល់និស្សិតដែលចូលរួម ឲ្យខិតខំយក ចិត្តទុកដាក់លើការសិក្សាបន្ថែមទៀត។
លោក ឆន សុវណ្ណារាជ បានថ្លែងលើកទឹកចិត្តដល់និស្សិតទាំងអស់ថា៖ «ខ្ញុំយល់ថា នេះ ជាកម្មវិធីសិក្សា ដ៏ពិសេសមួយដែលមាន សាស្ត្រាចារ្យដ៏ឆ្នើម ជាមួយនឹងការបំពាក់ផលិតផល សាមសុងទំនើបៗ សម្រាប់ការ អនុវត្តជាក់ស្តែង ដូច្នេះសូមប្អូនៗ ទាំងអស់ខិតខំរៀនសូត្រ និងក្រេបជញ្ជក់ ចំណេះដឹងពីវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈនេះ ឲ្យបានច្រើនតាមលទ្ធភាព ដែលអាចធ្វើបាន។ បើចេះជំនាញពិតប្រាកដ អ្នកទំាងអស់គ្នាពិតជាងាយស្រួលក្នុង ការស្វែងរកការងារធ្វើជាមិនខាន ត្បិតទីផ្សារនៃផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុងនាពេលបច្ចុប្បន្នមិនថាតែទូរស័ព្ទដៃ ទូរទឹកកក ទូរទស្សន៍ និង ផលិតផល ផ្ទះបាយផ្សេងៗ សុទ្ធតែកំពុងពេញនិយមប្រើប្រាស់ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញ ពិភពលោក»។
តារាល្បីឈ្មោះ កញ្ញា មាន សុនីតា និង លោក ឆន សុវណ្ណារាជ ក៏បានផ្តល់ឲ្យសម្ភារៈសិក្សា មួយចំនួនដល់និស្សិតទាំងនោះរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ បន្ទាត់ ក្រដាសកត់ត្រា និង របស់របរផ្សេងៗទៀតសម្រាប់ប្រើប្រាស់ក្នុងការសិក្សារៀនសូត្រប្រចាំថ្ងៃ ។
វគ្គបណ្តុះបណ្តាលផ្នែកផលិតផលអេឡិចត្រូនិចនេះ មានរយៈពេល4ខែ ដែលបានចាប់ ផ្តើមតាំងពីថ្ងៃទី24 ខែមិថុនា នឹងត្រូវបញ្ចប់ នៅថ្ងៃទី24 ខែតុលា ឆ្នាំ2015 នេះ។ និស្សិតដែល ចូលរួមទាំងអស់បាន ទទួលការបណ្តុះបណ្តាលទៅលើការតំឡើង ការជួសជុលនិង ដំណោះស្រាយបញ្ហាផ្សេងៗទៅ លើផលិតផលបច្ចេកវិទ្យា មានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។ និស្សិតឆ្នើមចំនួន6នាក់ នឹងត្រូវបានជ្រើសរើសចុះ កម្មសិក្សានៅ មជ្ឈមណ្ឌលផ្នែកសេវាកម្ម របស់ក្រុមហ៊ុនសាមសុង ដែលពួកគាត់ទាំងអស់អាចមានឱកាស ក្លាយជាបុគ្គលិកពេញ សិទ្ធិនៅការិយាល័យ អេឡិចត្រូនិចរបស់សាមសុង។
ឯកឧត្តមនាយក ប៊ុន ភារិន្ទ នាយកនៃវិទ្យាស្ថានពហុបច្ចេកទេសបានមាន ប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណដល់កញ្ញា មាន សុនីតា និង លោក ឆន សុវណ្ណារាជ ដែលបានចំណាយ ពេលដ៏មានតំលៃមក លើកទឹកចិត្ត ក៏ដូចជាផ្តល់ជាសម្ភារៈសិក្សាដល់និស្សិត ដែលកំពុង តែខ្វះខាត។ នេះពិតជាទង្វើដ៏គួរឲ្យ កោតសរសើរមួយ។»
លោកសាស្រ្តាចារ្យ ស្រី ភារុណ ដែលកំពុងបង្រៀនបច្ចេកទេសគ្រឿងអេឡិចត្រូនិចដល់ និសិ្សតទាំងនេះបានមានប្រសាសន៍ថា៖ «វគ្គសិក្សាគ្រឿង អេឡិចត្រូនិច និងទូរស័ព្ទរបស់ សាមសុងនេះអាច ជួយឲ្យនិស្សិតរៀននិងអនុវត្តជាក់ស្តែងជាមួយ នឹងផលិតផលទំនើប ដែលកំពុងទទួលការពេញ និយមពីសំណាក់ អ្នកប្រើប្រាស់។ »
និស្សិតហួត ជំនិត ដែលកំពុងរៀនឆ្នាំទី 4 នៃ NPIC បានបញេ្ចញចំណាប់ អារម្មណ៍ថា៖ «ខ្ញុំបានរៀននូវចំណេះដឹងជាច្រើនទាក់ទង និងការតំឡើង និងការជួសជុល សំភារៈទំនើប ដែលខ្ញុំអាចយកចំណេះដឹង ទាំងនេះទៅប្រើបាននៅពេលដែល ខ្ញុំបញ្ចប់ការសិក្សា។»
លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន សាមសុង នៅតែបន្តគាំទ្រដល់ និស្សិតកម្ពុជាក្នុងការស្វែងយល់ អំពីបច្ចេកវិទ្យាថ្មីតាមរយៈវគ្គ បណ្តុះបណ្តាល និងការចុះ កម្មសិក្សាផ្សេងៗដើម្បីជា ប្រយោជន៍ប្រជាជនទាំងអស់គ្នា»។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាព ថ្មីៗជូនមនុស្ស គ្រប់រូប គ្រប់ទី កន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរឲ្យកាន់តែ ប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយប្រើប្រព័ន្ធអគ្គិសនី និងប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទាំង 84 ប្រទេសដោយមានបរិមាណ លក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារ អាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័ រwww.samsung.com និង global.samsungtomorrow.com
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!