ក្រោយពីប៉ូលីសថៃ ចាប់បានជនសង្ស័យសំខាន់ នៅព្រំដែន កម្ពុជា-ថៃ តើពេលនេះស៊ើប បានដឹងរឿង អ្វីខ្លះហើយ?
ថៃ៖ ម្សិលមិញនេះ ប៉ូលីសរបស់ប្រទេសថៃ បានធ្វើការបញ្ចេញរបាយការណ៍ មួយចំនួនទាក់ទង ទៅនឹងជនសង្ស័យដ៏សំខាន់ម្នាក់ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក កណ្តាលទីក្រុងបាងកក បន្ទាប់ពីពួកគេបានចាប់ខ្លួន បុរសម្នាក់នេះបាន នៅតំបន់ព្រំដែន កម្ពុជា-ថៃ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា មុននេះ។
ផ្អែកលើប្រភពព័ត៌មាន ដែលបានដកស្រង់សម្តី របស់មន្ត្រីប៉ូលីសថៃ បានឲ្យដឹងថា ស្នាមក្រយ៉ៅដៃ របស់បុរសជនបរទេស និងជាជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក កាលពីខែមុននោះ គឺស៊ីគ្នាជាមួយនឹង ស្នាមក្រយ៉ៅដៃ នៅលើឧបករណ៍ផលិត គ្រាប់បែកដែល ប៉ូលីសបានរកឃើញ នៅក្នុងផ្ទះល្វែងមួយ នាឯតំបន់ជាយក្រុងបាងកក កាលពីពេលកន្លងទៅ។
ជាមួយគ្នានេះដែរ លោក ប្រាវុធ ថាវនស៊ីរី អ្នកនាំពាក្យឲ្យនគរបាលជាតិ របស់ប្រទេសថៃ ក៏បានបញ្ជាក់ផងដែរថា “ផ្អែកលើចំណុចមួយនេះ យើងអាចសន្និដ្ឋានបានថា បុរសម្នាក់នេះពិតជា ជាប់ពាក់ព័ន្ធជាមួយនឹង ឧបករណ៍ផលិតគ្រាប់បែកទាំងនោះ យ៉ាងប្រាកដ”។
គិតមកទល់ពេលនេះ ប៉ូលីសរបស់ប្រទេសថៃ បានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យជាប់ពាក់ព័ន្ធ នឹងការបំផ្ទុះគ្រាប់បែក បាន២នាក់មកហើយ ដែលម្នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍ ព្រោះតែរូបគេបានរក្សាទុក នូវគ្រឿងឧបករណ៍សម្រាប់ ផលិតគ្រាប់បែកនៅក្នុងផ្ទះរបស់ខ្លួន រួមជាមួយនឹង លិខិតឆ្លងដែនជនជាតិទួរគី ក្លែងក្លាយជាច្រើន។ រីឯម្នាក់ទៀតគឺត្រូវចាប់ខ្លួនបាន កាលពីថ្ងៃអង្គារ នៅឯព្រំដែន កម្ពុជា-ថៃ កាលពីថ្ងៃអង្គារនេះ ហើយរូបគេក៏ជាជនសង្ស័យ ដ៏សំខាន់ម្នាក់នៅក្នុង ហេតុការណ៍មួយនេះផងដែរ។ ពួកគេទាំង២ ត្រូវបានឃុំខ្លួនៅឯ មន្ទីរឃុំឃាំងយោធា របស់ប្រទេសថៃ។
យ៉ាងណាមិញ ប៉ូលីសថៃបានធ្វើការ បដិសេធក្នុងការអះអាង អំពីអត្តសញ្ញាណ ក៏ដូចជាសញ្ជាតិ របស់ជនសង្ស័យ២នាក់នោះ ក៏ព្រោះតែប៉ូលីសជឿថា ពួកគេទាំង២នេះ បានប្រើប្រាស់ឯកសារ អត្តសញ្ញាប័ណ្ណក្លែងក្លាយ តែពេលនេះប៉ូលីស ក៏បានសហការជាមួយ នឹងស្ថានទូតនានា ដើម្បីកំណត់អំពី សញ្ជាតិនិងព័ត៌មានពិតប្រាកដផ្សេងទៀត ទាក់ទងនឹងពួកគេហើយ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ Chaktip Chaijinda ក៏បានបញ្ជាក់យ៉ាងខ្លីថា “ជនសង្ស័យនោះ និយាយភាសាទួរគី”។
គួរបញ្ជាក់ផងដែរថា ខាងប៉ូលីសក៏បានធ្វើការ បដិសេធផងដែរ ចំពោះពាក្យចចាមអារ៉ាម ដែលថា ករណីវាយប្រហារបំផ្ទុះគ្រាប់បែក កណ្តាលទីក្រុងបាងកក ជាបំណងក្នុងការសងសឹង ទៅលើប្រទេសថៃ ដែលបានធ្វើការនិរទេស ជនជាតិអ៊ីហ្គ័រ ជាង១០០នាក់ ទៅកាន់ប្រទេសចិនវិញ កាលពីពេលកន្លងទៅ៕
ជនសង្ស័យដែលប៉ូលីសចាប់ខ្លួនបាន នៅឯព្រំដែន កម្ពុជា-ថៃ
ប្រភព៖ បាងកក ខូខូណាត់
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!