គ្រូបង្រៀន ភាសាអង់គ្លេស នៅវិទ្យាស្ថាន ប្រាយហូប ម្នាក់ ដាច់ចិត្តចងក សម្លាប់ខ្លួនឯង ព្រោះតែជំងឺប្រចាំកាយ
កំពង់ឆ្នាំង ៖ គ្រូបង្រៀនភាសាអង់គ្លេស នៅវិទ្យាស្ថានប្រាយហូប ម្នាក់បានដាច់ចិត្តចងក សម្លាប់ខ្លួនឯង ព្រោះតែតូចចិត្តខ្លួនមាន ជំងឺប្រចាំកាយ (ទឹកនោមផ្អែម) នៅក្នុងបន្ទប់ដេក ក្នុងផ្ទះប្អូនប្រុសបង្កើតរបស់ខ្លួន នៅជិតផ្សារព្រៃខ្មែរ ស្ថិតក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រូបង្រៀនភាសាអង់គ្លេសរូបនេះ បានព្យាយាមព្យាបាលជំងឺប្រចាំកាយ ជាច្រើនឆ្នាំមកហើយ ក៏នៅតែមិនជាសះស្បើយ និងម្យ៉ាងដោយមានវិបត្តិផ្លូវចិត្តបន្តិចបន្តួចផងនោះ ទើបគាត់សម្រេចចិត្តចងក សម្លាប់ដើម្បីបញ្ចប់ជីវិតខ្លួនឯង ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណជា៦និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឌិត សុផាន់ណា ហៅ (គ្រូអ៊ុយ) ជាសាស្ត្រាចារ្យ បង្រៀនភាសាអង់គ្លេស នៅវិទ្យាស្ថានប្រាហូប មានទីលំនៅក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ ប្អូនប្រុសបង្កើតឈ្មោះ សាំង បាំងសែន បានទៅយកបងប្រុសពីផ្ទះរបស់គាត់ ដែលនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ឲ្យមកស្នាក់នៅព្យាបាលជំងឺ នៅនឹងផ្ទះប្អូនម្នាក់ទៀត នៅក្នុងផ្សារព្រៃខ្មែរ ក្នុងភូមិស្ពករាជ ពេលមកដល់ផ្ទះប្អូនមើលទៅអាការៈរបស់គាត់ ហាក់ដូចជាធម្មតា លុះព្រឹកឡើងម៉ោងប្រហែលជាជាង៥ គាត់ក្រោកពីដេក និងបានមកពរប្រឡែងលេង ជាមួយនឹងចៅជាធម្មតា បន្ទាប់មកគាត់ក៏ដើរ ចូលទៅក្នុងបន្ទាប់ដេករបស់គាត់វិញ។ រហូតដល់ម៉ោងប្រមាណជា៧និង១៥នាទីព្រឹក ពេលអ្នកផ្ទះមិនឃើញគាត់ចេញពីបន្ទប់ដេក ប្អូនប្រុសក៏ស្រែកហៅ តែមិនឮសួរឆ្លើយ ដោយមានការសង្ស័យ ក៏បាននាំគ្នាទម្លុះទ្វារចូលទៅមើល ក៏ឃើញបងប្រុសចងក ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងទៀតថា ការស្លាប់របស់លោក ឌិត សុផាន់ណា ជាសាស្ត្រាចារ្យភាសាអង់គ្លេសខាងលើនេះ គឺក្រោយពី ធ្វើកោសលវិច័្ចយទៅលើសាកសពរួចមក សមត្ថកិច្ចសន្និដ្ឋានថា គាត់ប្រាកដជាបានស្លាប់ដោយចងកខ្លួនឯង ដោយមូលហេតុ សង្ស័យថា គាត់ប្រហែលជាតូចចិត្តនឹងខ្លួន ដែលមានជំងឺប្រចាំកាយ រួមផ្សំនឹងមានវិបត្តិគ្រួសារ ព្រោះប់តាមក្រុគ្រួសារបានអះអាងថា មុននឹងគាត់មកសម្រាកព្យាបាល នៅផ្ទះរបស់ប្អូន គឺគាត់បានទាស់សម្តីគ្នាបន្តិចបន្តួច ជាមួយនឹងប្រពន្ធក្រោយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!