ក្មេងប្រុស ម្នាក់ត្រូវរន្ទះបាញ់ ស្លាប់ពេលមាន ភ្លៀងខ្លាំង
ខេត្តកណ្ដាល ៖ ក្មេងប្រុសម្នាក់បាន ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងដោយសាររន្ទះបាញ់ ខណៈពេលកំពុងជ្រកភ្លៀងនៅក្នុង រោងគោក្បែរផ្ទះរបស់ខ្លួន ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ធី រដ្ឋា អាយុ១២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាង លើ ។ មុនពេលកើតហេតុ មេឃបានធ្លាក់ភ្លៀងខ្លាំង និងមានផ្លេកបន្ទោរភ្លែតៗគួរឲ្យខ្លាច ខណៈនោះក្មេងប្រុសរងគ្រោះបានដេញគោ ឲ្យចូលក្រោល បន្ទាប់មករូបគេបានចូលទៅ ជ្រកភ្លៀងនៅក្នុងរោងគោនោះ ។
ប្រភពដដែលបានបន្តថា លុះមួយសន្ទុះក្រោយមកស្រាប់តែ ត្រូវរន្ទះបាញ់បណ្ដាលឲ្យ ដួលដេកទៅលើដី ដាច់ខ្យល់ស្លាប់ភ្លាមៗ មួយរំពេចតែម្ដង មិនអាចជួយសង្គ្រោះបានឡើយ ។ បន្ទាប់ពីសមត្ថកិច្ច ពិនិត្យសាកសពរួច ក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែក នៅកន្លែងកើតហេតុគេ បានពិនិត្យឃើញដើមដូង១ដើម ដែលស្ថិតនៅក្បែរនោះក៏រន្ទះបាញ់ត្រូវដែរ ចំណែកដំបូល និងសសររោងគោក៏រន្ទះបាញ់ ត្រូវបណ្ដាលឲ្យធ្លុះដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!