អគាររង់ចាំ ភ្ញៀវទេសចរ ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល មិនទាន់ ដាក់សម្ពោធ ជាផ្លូវការ ក៏បាក់ធ្លាក់ ទាំងផ្ទាំងៗ
ខេត្តស្ទឹងត្រែង ៖ អគារដែលមានរចនាប័ទ្ម ក្បាច់ខ្មែរមើលទៅគួរជាទី ចាប់អារម្មណ៍នៅច្រកទ្វារ អន្តរជាតិត្រពាំងក្រៀល ដែលបានសាងសង់ រួចរាល់ជាង១ឆ្នាំហើយ តែនៅមិនទាន់អនុញ្ញាឲ្យប្រើប្រាស់ សំណង់នោះត្រូវបានបាក់ស្រុតធ្លាក់ដល់មកដីទាំងផ្ទាំងៗ ដែលគេអាចសន្និដ្ឋាន បានថា ជាសំណង់អត់គុណភាព ។
សំណង់អគារខាងលើ ត្រូវបានសាងសង់ឡើង ដោយក្រសួងមហាផ្ទៃ និងដាក់ទៅឲ្យក្រុមហ៊ុន ជាអ្នកម៉ៅការសាង សង់ ។ សំណង់មួយនេះ បានចំណាយ ពេលវេលាច្រើនឆ្នាំ ទម្រាំតែធ្វើរួច តែនៅមិនទាន់បាន ប្រើប្រាស់សម្រាប់ទទួលភ្ញៀវទេសចរនៅឡើយទេ បច្ចុប្បន្នសំណង់នោះកំពុងរងការ បាក់ស្រុតនៅមិនទាន់បាន ជួសជុលនៅឡើយ ។
លោក កុល សំអុល អភិបាលខេត្ត បានបញ្ជាជំរុញឲ្យក្រុមហ៊ុន ទទួលការសាងសង់ ត្រូវទទួលខុសត្រូវសាងសង់ឡើងវិញ ខណៈសំណង់នេះនឹងត្រូវដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ២០១៦ ខាងមុខនេះ ។
លោកអភិបាលខេត្ត បន្តថា យន្តការនេះ ផ្នែកនាយករដ្ឋបាល ត្រូវទាក់ទងទៅក្រុមហ៊ុន ដែលបានសាងសង់អគារនេះដើម្បីមកពិនិត្យ សំណង់របស់ខ្លួនឡើងវិញ ហើយត្រូវរៀបចំបំពាក់សម្ភារ បម្រើឲ្យវិស័យទេសចរណ៍ឲ្យមានគុណភាពល្អមុននឹង ដាក់សម្ពោធឲ្យប្រើប្រាស់នោះ ។
លោក ចៅ មុន្នីរ៉ា នាយករដ្ឋបាលសាលាខេត្ត បានទទួលស្គាល់ថា តាមការពិនិត្យជាក់ស្តែង អគារនេះបានបាក់បែកផ្នែកមួយចំនួនគួរឲ្យព្រួយបារម្ភមែន ហើយសមិទ្ធផលថ្មីនេះ ក្រសួងមហាផ្ទៃជាអ្ន កទទួលខុសត្រូវ ដូចនេះការជួសជុលឡើងវិញពិតជា មានភាពងាយស្រួល ពីព្រោះសាលាខេត្តស្ទឹងត្រែង មិនទាន់បានទទួលយក ជាផ្លូវការទេគ្រាន់តែមានភារកិច្ច ត្រួតពិនិត្យជាជំហានដំបូងប៉ុណ្ណោះ ។
លោកនាយករដ្ឋបាល បានអះអាងថា សាលាខេត្តនឹងធ្វើរបាយការណ៏ ស្តីពីការខូចខាតជូនទៅ ក្រសួងមហាផ្ទៃ ដើម្បីជូនជ្រាបជាព័ត៌មាន ហើយការសម្រួលយ៉ាងណានោះ ជាមជ្ឈការរបស់ក្រសួងមហាផ្ទៃ ។
សូមបញ្ជាក់ថា នៅច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល រថយន្តទេសចរណ៍ ភាគច្រើន ច្រើនតែទុកភ្ញៀវចោលឲ្យរង់ចាំរថយន្តផ្ទេរ ដែលធ្វើឲ្យភ្ញៀវ ខ្លះជួបការលំបាក និងធុញទ្រាន់យ៉ាងខ្លាំង ហើយអគាររង់ចាំ ដែលសាងសង់រួចជាង១ឆ្នាំហើយ នៅមិនទាន់បានប្រើប្រាស់ នៅឡើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!