បុរស ជនជាតិអូរទ្រីស ដេកស្លាប់ ក្នុងផ្ទះសំណាក់ សុវណ្ណភូមិ ក្បែរឆ្នេរអូឈើទាល
ព្រះសីហនុ៖ បុរសជនជាតិអូទ្រីសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ សុវណ្ណភូមិ ក្បែរឆ្នេរអូឈើទាល ស្ថិតនៅក្រុម ១៥ ភូមិ ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ៩និង០០នាទី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលស្លាប់មាន ឈ្មោះ KIRCHNER ANTON ភេទ ប្រុស កើតថ្ងៃទី ២២ ខែកក្កដា ឆ្នាំ១៩៤៩ សញ្ជាតិ អូទ្រីស កាន់លិខិតឆ្លងដែនលេខ P 3863471 សុពលភាព ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ ។
ប្រភពបុគ្គលិកផ្ទះសំណាក់ខាងលើ បានឲ្យដឹងថា ជនរងគ្រោះបានចូលមកស្នាក់ផ្ទះសំណាក់ខាងលើ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៥ នៅបន្ទប់លេខ ២០៤ រហូតមកទល់ម៉ោង ០៩និង០០ព្រឹកថ្ងៃខែខាងលើ ក៏បានស្លាប់ ។
សពបច្ចុប្បន្នត្រូវបាន បញ្ជូនទៅរក្សាទុកនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្ទាប់ពីក្រុមនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ និង លោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ធ្វើការត្រួតពិនិត្យរួចរាល់ ក្រោមការដឹកនាំដោយលោក ព្រះរាជអាជ្ញារង រស់ សារ៉ាំ ។ រីឯមូលហេតុត្រូវបានក្រុមការងារបញ្ជាក់ថា សាកសពស្លាប់ដោយមូលហេតុគាំងបេះដូង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!