បុរសម្នាក់ ត្រូវជនសង្ស័យ យកដុំថ្ម និងដំបង គប់ក្បាល ស្លាប់នៅមុខ មន្ទីរពេទ្យរុស្ស៊ី

 
 

ភ្នំពេញ៖ ករណីវាយប្រហារសម្លាប់មនុស្សមួយ បានកើតឡើងនៅ ម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៥ នៅមុខមន្ទីរ ពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន។

ព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ គេបានឃើញជនរងគ្រោះ ដែលមានឈ្មោះ ហ៊ឹង បូរិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិក ផ្សារ Lucky បានជិះម៉ូតូ Dream 2013 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1B-5677 ក្នុងទិសដៅពីកើតទៅលិច។ អ្នកឃើញហេតុការណ៌បានប្រាប់ទៀតថា លុះជនរងគ្រោះជិះមកដល់មុខមន្ទីរពេទ្យរុស្សី ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Duke មិនចាំពណ៌ មកពីក្រោយបានយកដុំថ្មគប់ និងដំបងវាយជនរងគ្រោះ ពី ក្រោយបណ្តាលឲ្យដួលម៉ូតូ បោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

អ្នកឃើញហេតុការណ៌បានបន្តទៀតថា ជនសង្ស័យ២នាក់ ក្រោយពីបានឃើញជនរងគ្រោះ ដួលប្រកាច់បោកក្បាលស្លាប់ ហើយបាននាំគ្នាជិះម៉ូតូគេចបាត់ ដោយសុវត្ថិភាព ចំណែកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅវត្ត សំបួរបាត់ទៅ។

ជាចុងក្រោយបងប្អូនខាងជនរងគ្រោះ សូមសំណូមពរដល់សមត្ថកិច្ច មេត្តាជួយស្រាវជ្រាវ ជនបង្កមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ដើម្បីឲ្យជនរងគ្រោះទទួលបានូវយុត្តធម៌ផង៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម