ការផ្តល់ជូនពិសេស ពីរោងភាពយន្តផ្លាទីនៀម សំរាប់អ្នកទស្សនារឿង Maze Runner: The Scorch Trail

 
 

រោងភាពយន្តផ្លាទីនៀម មានកិត្តិយសសូមជម្រាបជូនលោក លោកស្រី អ្នកនាងកញ្ញា និងបណ្តាអ្នកគាំទ្រ​​ រោងភាពយន្តផ្លាទីនៀម ទាំងអស់ ឲ្យបានជ្រាបថា យើងខ្ញុំនឹងមាន ការផ្តល់ជូនពិសេស សំរាប់ការចាក់បញ្ចាំងរឿង​ “Maze Runner: The Scorch Trail” គឺ ទិញសំបុត្រកុនភ្លាម និងឈ្នះ រង្វាន់ភ្លាម។ ការផ្តល់ជូន ពិសេសនេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៦ ខែកញ្ញា នៅឯរោងភាពយន្ត ផ្លាទីនៀម ផ្សារទំនើបសុរិយា​ ជាន់ទី៥។

លោកអ្នកគ្រាន់តែជាវសំបុត្ររឿង “Maze Runner: The Scorch Trail” ភ្លាម នោះលោកអ្នក នឹងមានឱកាសចាប់រង្វាន់ភ្លាមៗ ជារៀងរាល់ថ្ងៃ ពេញមួយសប្តាហ៍ ដែលមានដូចជា កាតទូរស័ព្ទដៃ Smart ដែលមានទឹកប្រាក់ ១​ ដុល្លារ និង ២​ ដុល្លារ ចំនួន ៤០០ រង្វាន់ ភេសជ្ជៈ Coca Cola ចំនួន ៧០០ រង្វាន់ អាវយឺត Best Friend របស់ផ្លាទីនៀម ​ចំនួន ១០​៥ រង្វាន់ សំបុត្រកុនចំនួន ១០៥ រង្វាន់ និង គូប៉ុងពោតលីង ចំនួន ៣៥០ រង្វាន់។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចមាន ឱកាសឈ្នះនូវរង្វាន់ ផ្សេងៗទៀត គឺគ្រាន់តែសរសេរឈ្មោះ និង លេខទូរស័ព្ទ (សំរាប់តែប្រព័ន្ធ Smart តែប៉ុណ្ណោះ) នៅខាងក្រោយសំបុត្រ រួចដាក់ក្នុងធុងឆ្នោត ដើម្បីឈ្នះរង្វាន់ ដូចជា ភេសជ្ជៈ Coca Cola ៥ កេស និង ១០ កេស សំបុត្រកុន និងទូរស័ព្ទដៃ iPhone 6 មួយគ្រឿង។

បញ្ជាក់ៈ រង្វាន់នឹងចាប់នៅថ្ងៃទី ១៦ កញ្ញា។

សូមទស្សនិកជន ប្រញាប់រួសរាន់ទាំងអស់គ្នាណា៎ ហៅគ្នាមកឲ្យបានច្រើនៗ ព្រោះថា នេះជាឱកាសដ៏ពិសេស “បានទស្សនា ភាពយន្តហូលីវូត ដ៏ល្បីហើយ បានឈ្នះរង្វាន់ទៀតហុះ”។

អាស័យដ្ឋាន៖ ផ្សារទំនើបសូរិយា ជាន់ទី៥ ផ្លូវលេខ ៦៣ រាជធានីភ្នំពេញ កម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ 096 8 168 168/077 666 310 វេបសាយ www.platinumcineplex.com.kh

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម