កម្លាំងអាវុធហត្ថ ចុះបង្ក្រាប ទីតាំងកត់កន្ទុយលេខ ដុះស្លែ នៅប្លក់បឹងកក់ ខណ្ឌដូនពេញ ឃាត់ខ្លួន ស្រ្តីម្ចាស់ទីតាំង និងវត្ថុតាងមួយចំនួន

 
 

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ មន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ដឹកនាំដោយព្រះរាជអាជ្ញារង សៀង សុខ នៅរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះ បានចុះបង្ក្រាប ទីតាំងកត់កន្ទុយលេខ ដុះស្លែ មួយកន្លែង ស្ថិតនៅ៧៧ ផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នៅក្នុងប្រតិបត្តិការ ខាងលើនេះ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាម្ចាស់ទីតាំង ព្រមទាំងវត្ថុតាង មួយចំនួន។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ក្រោយការចាប់ខ្លួន និងបង្ក្រាប ជាក់ស្តែង ស្រ្តីម្ចាស់ទីតាំង ត្រូវបាន បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ ការតាមនីតិវិធី៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម