ក្រសួងអប់រំ ប្តូរកាលបរិច្ឆេទ ប្រកាសលទ្ធផល នៃការប្រឡង បាក់ឌុប មកនៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា ឆ្នាំ២០១៥វិញ

 
 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែកញ្ញានេះ បានចេញសេចក្តី ជូនដំណឹងមួយ ដោយបញ្ជាក់ពី ការប្រកាលលទ្ធផល នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលហៅកាត់ថា បាក់ឌុប មកប្រកាសនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ចំណែកនៅបណ្តាខេត្តក្រៅពីនេះ នឹងត្រូវប្រកាសលទ្ធផល នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៥។

សូមជម្រាបថា កាលពីពេលកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡាធ្លាប់បានប្រកាសថា ការប្រកាសលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០១៥នេះ នៅត្រូវប្រកាសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលថ្ងៃទី១៥ ខែកញ្ញា និងខេត្តក្រៅពីនេះនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម