សាកលវិទ្យាល័យ លីមកុកវីង ផ្តល់កម្មវិធីសិក្សា ថ្នាក់បរិញ្ញាបត្ររង​ លើជំនាញ១០មុខ

 
 

ភ្នំពេញ៖  សាកលវិទ្យាល័យ លីមកុកវីង យូនីវឺស៊ីធី អហ្វ គ្រេអេទីវ តិចណូឡូជី  ដែលជាសាកល វិទ្យាល័យអន្ដរជាតិ និង មានទាំងបីទ្វីប បានផ្តល់នូវកម្មវិធីសិក្សា សម្រាប់សិស្សានុសិស្ស ថ្នាក់បរិញ្ញាបត្ររង​ ដែលទទួលស្គាល់ជាអន្តជាតិ ចាប់ពីឆមាស នេះតទៅ។

នេះបើតាម ការធ្វើសន្និសីទកាសែត កាលពីព្រឹកម្សិលមិញនេះ របស់ សាកលវិទ្យាល័យ លីមកុកវីង ដែលមានទីតាំងក្នុង រាជធានីភ្នំពេញ បានឲ្យដឹងថា សាកលវិទ្យាល័យ លីមកុកវីង នឹងផ្ដល់ នូវកម្មវិធីសិក្សាថ្មី សម្រាប់សិស្សានុសិស្ស ដែលពុំបាន ប្រលងជាប់មធ្យមសិក្សា ចំណេះដឹងទូទៅទុតិយភូមិ តែមានបំនងប្រាថ្នាចង់ បង្កើនឱកាសការងារ របស់ខ្លួន គឺអាចបន្តការសិក្សាជាមួយនឹង កម្មវិធីសិក្សាបរិញ្ញាបត្ររងបាន លើទាំង១០ជំនាញ ដែលជាមុខវិជ្ជាថ្មីៗ។



សាកលវិទ្យាល័យ LIMKOKWING ធ្វើសន្និសីទកាសែត 

Dato Tiffanee Marie Lim ជាអ្នកដឹកនាំជាន់ខ្ពស់ ខាងផ្នែក Talent Development  បានឲ្យដឹងថា ចំពោះជំនាញទាំង១០នោះមាន ដូចជា Creative Multimedia , Animation, Digital Film and Televison, Fashion and Apparel Design, Interior Design , Mobile Application and Web Development, Software Design, Textile Design, Tourism Management, Web Design។ ហើយកម្មវិធីសិក្សាថ្មី ទាំង១០ជំនាញ ខុសៗគ្នានេះ មិនត្រឹមតែផ្តល់ជំនាញ ដល់សិស្ស ដើម្បីទទួលបាននូវ ឱកាសការងារ និងមុខតំណែងខ្ពស់នោះទេ តែវាក៏ជាផ្លូវមួយ ដែលអាចឲ្យសិស្ស បានទទួលការសិក្សា ជំនាញកម្រិតខ្ពស់ជាងនេះ ដែលផ្តល់ដោយ សាកលវិទ្យាល័យ LIMKOKWING ផងដែរ ។

កម្មវិធីនេះ ចាប់ផ្តើមទទួលពាក្យ និងបន្តរហូតដល់ ថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៥ ហើយថ្នាក់សិក្សានេះ នឹងចាប់ផ្តើម នៅថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៥៕



ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម