ម៉ូតូម៉ាកFZ ជិះឆ្លងផ្លូវ ត្រូវម៉ូតូសង់កូរ៉េ បុកទល់មុខ ពេញទំហឹង របួសធ្ងន់ ស្រាល២នាក់ នៅលើបណ្តោយ ផ្លូវជាតិលេខ៤
ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ បែកមុខហូរឈាម ស្រោចខ្លួន និងម្នាក់ទៀតរង របួសស្រាល ដោយសារតែជួប គ្រោះថ្នាក់ចរាចរ រវាងម៉ូតូធន់ធំម៉ាក យ៉ាម៉ាហាFZ ជិះឆ្លងផ្លូវ ត្រូវម៉ូតូសង់កូរ៉េ វ៉ាក់ បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ៨និង២០នាទី យប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៥ នៅលើបណ្តោយ ផ្លូវជាតិលេខ៤ ក្បែរនិងសង្កាត់ចោមចៅ ស្ថិតក្នុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញបុរស ម្នាក់ជិះម៉ូតូធន់ធំម៉ាកយ៉ាម៉ាហា FZ មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FB-0768 ជិះដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីកើតទៅលិច ខណ:ពេលជិះដល់ ចំណុចកើតហេតុ ខាងលើ ក៏បានបត់ឆ្លងផ្លូវរួចជិះបញ្ច្រាសផ្លូវ ទៅមុខរហូត ខណ:នោះ មានក៏មានបុរស ម្នាក់ជិះម៉ូតូសង់កូរ៉េ មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ៤៩៦៣ ភព១ ជិះ តាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងទិសដៅពី លិចទៅកើត វ៉ាក់ចាប់ហ្វ្រាំង មិនទាន់បុកពីមុខ យ៉ាងពេញទំហឹង បណ្តាលអោយភាគីខាងម៉ូតូ សង់កូរ៉េ រងរបួសធ្ងន់បែកក្បាល ហូរឈាមស្រោចខ្លួននិងភាគីខាងម៉ូតូ FZ រងរបួសស្រាល ។ បន្ទាប់មករថយន្ត សាមុយរបស់៧១១ បានមកដល់ កន្លែងកើតហតុនិងបានដឹកយកបុរស ដែលរងរបួសធ្ងន់ ទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ និងបានធ្វើការាស់ វែងយក ម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំការដោះ ស្រាយគ្នានៅពេលក្រោយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!