ជនអនាថា ស្លាប់ដោយសារ ជួយសង្គ្រោះនារីម្នាក់ ក្លាយជាវីរៈបុរស
ប្រេសុីល៖ ជនអនាថា គ្មានផ្ទះសម្បែងម្នាក់ បានជាប់ឈ្មោះជាវិរៈបុរស ក្រោយបាត់បង់ជីវិត ដោយសារជួយរំដោះស្រ្តីម្នាក់ ដែលគេចាប់ធ្វើចំណាត់ខ្មាំង។
ហេតុការណ៍អាក្រក់ខាងលើ កើតឡើងនៅមុខព្រះវិហារ São Paulo ស្ថិតក្នុងប្រទេសប្រេសុីល ដែលជនល្មើសឈ្មោះ Luiz Antonio da Silva បានចាប់នារី មិនស្គាល់អត្តសញ្ញាណម្នាក់ ដើម្បីធ្វើជាចំណាត់ខ្មាំងនៅទីនោះ។ ក្រោយមក ជនអនាថា អាយុ៦១ឆ្នាំម្នាក់ លោក Francisco Erasmo Rodrigues de Lima មានសេចក្តីក្លាហាន បានចូលទៅ តតាំងជាមួយជនល្មើស និងបានរំដោះនារីរងគ្រោះ ឲ្យនាងគេចខ្លួនបាន ប៉ុន្តែជាអកុសល ក្នុងកំឡុងពេលតតាំងគ្នានោះ លោក Lima ត្រូវបាន ជនល្មើស Silva បាញ់ចំកណ្តាលទ្រូង បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងតែម្តង ហើយចំណែកឯជនល្មើស ក៏ត្រូវក្រុមជួយសង្គ្រោះ បាញ់ស្លាប់នៅទីនោះដូចគ្នា។
ប៉ូលិសបានចេញសេចក្តីថ្លែងការណ៍ថា៖ "បទល្មើសព្រហ្មទណ្ឌ ប្រដាប់ដោយអាវុធ និងចាប់នារីម្នាក់ ជាចំណាត់ខ្មាំង ត្រូវបានបញ្ចប់។ មានមនុស្សដែល ដើរកាត់ទីនោះម្នាក់បានស្លាប់ដោយគ្រាប់កាំភ្លើង ក្រោយពេលចូលជួយ សង្គ្រោះនារីរងគ្រោះ ចំណែកឯនារីរងគ្រោះ បានទទួលរងរបួសផងដែរ តែត្រូវបានជួយសង្គ្រោះ ដោយប៉ូលិស និងទទួលបាន ការព្យាបាលតាមវេជ្ជសាស្រ្ត"។
បច្ចុប្បន្ននេះ ព្រោះតែសេចក្តីក្លាហាន របស់លោក Lima បានធ្វើឲ្យមនុស្សម្នាជាច្រើន មានការកោតសរសើរ ចំពោះរូបគាត់ និងចាត់ទុកគាត់ជាវីរៈបុរស។ មិនតែប៉ុណ្ណោះ អ្នកនិយមលេងអុិនធឺណែត ជាច្រើនបានបង្ហោះរូបគាត់ ដោយមានស្លាបទេវតា បង្ហាញពីភាពបួងសួង ចំពោះគាត់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រភព theworldpost
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!