សន្តិសុខធនាគារ Hongleong Bank ត្រូវក្រុមម៉ូតូកង់បី កាប់ចាក់រងរបួសធ្ងន់ ព្រោះខឹងមិនឲ្យ ចតម៉ូតូនៅមុខធនាគារ
ភ្នំពេញ ៖ សេចក្តីរាយការណ៍ពីភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានឲ្យដឹងថា នៅម៉ោង១០និង៣០នាទី យប់ ត្រង់ចំណុចមុខធនាគារ Hongleong Bank តាមផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីកាប់ចាក់គ្នាមួយ ដែលបង្ករឡើងដោយក្រុមអ្នករត់ម៉ូតូកង់៣ ចំនួន២នាក់បានយកកាំបិត និងដែកទីប កាប់និងចាក់មកលើសន្តិសុខមួយរូប បណ្តាលឲ្យរងរបួសត្រង់ភ្នែកខាងឆ្វេងលិចមួយកាំបិត និងថ្លុះមកថ្ពាល់ របួសយ៉ាងធ្ងន់ធ្ងរ ។
បើតាមការរៀបរាប់ របស់ជនរងគ្រោះ ឈ្មោះ យៀង រ៉ាវី មុខរបរជាសន្តិសុខបានឲ្យដឹងថា រូបគាត់បានទៅប្រាប់ខាងក្រុមអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ កុំឈប់នៅមុខធនាគារ ព្រោះកន្លែងនេះ ខាងធនាគារគេមិនឲ្យឈប់ទេ ឮដូចនេះ ក្រុមអ្នករត់ម៉ូតូកង់៣បានផ្ទុះកំហឹង ហើយស្របពេលដែលកំពុងសស្រវឹងផងនោះ បានស្ទុះទៅចាក់ និងវាយមក លើសន្តិសុខ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរតែម្តង។ ចំណែកជនបង្កក្រោយពីកាប់ចាក់រួចហើយ ព្យាយាមរត់តែ ត្រូវបានកម្លាំងអាវុធហត្ថដែលល្បាតនៅជិតនោះ ចាប់បានភ្លាមៗ និងបញ្ជួនៅកាន់បញ្ជាការដ្ឋានអាវុធហត្ថ ខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿង បញ្ជួនទៅតុលាការ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!