ក្លាយខ្លួនពី ក្មេងលក់នំប៉័ង មកជាមហាសេដ្ឋីវ័យក្មេងបំផុត មានប្រាក់វាល់លាន

 
 

អាហ្វ្រិកខាងត្បូង៖ ទីផ្សាររូបិយប័ណ្ឌ គឺជាទីផ្សារសេដ្ឋកិច្ចធំជាងគេបំផុត នៅលើពិភពលោក ដោយយ៉ាងហោចណាស់ ៤លានលានដុល្លារ ធ្វើចរាចរណ៍លើទីផ្សារក្រដាសប្រាក់ ជារៀងរាល់ថ្ងៃ។ ទីផ្សារនេះ ត្រូវបានគេស្គាល់ថាមានភាពអណ្តែតរសាត់ និងហានិភ័យខ្ពស់ ទើបហេតុនេះហើយ ជំនួញបែបនេះ ច្រើនតែខាងធនាគារ និងក្រុមហ៊ុនធំៗ ជាអ្នកចូលរួម។

យ៉ាងណាមិញ យុវជនជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ឈ្មោះ Sandile Shezi វ័យ២៣ឆ្នាំ បានព្យាយាមរៀនពីរបៀបធ្វើជំនួញរូបិយវត្ថុ (ក្រដាសប្រាក់) យ៉ាងជោគជ័យ រហូតអាចធ្វើជំនួញនេះបានសំរេច និងថែមទាំងក្លាយខ្លួន ជាមហាសេដ្ឋីក្មេងជាងគេបំផុត នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងទៀតផង។

គួររំលឹកដែរថា យុវជនរូបនេះ ក្លាយខ្លួនជាសហគ្រិន តាំងពីនៅអាយុ១២ឆ្នាំមកម្ល៉េះ ចាប់ផ្តើមពីការលក់នំប៉័ង (Muffiin) នៅសាលារៀន។

បច្ចុប្បន្ន រូបគេបានបើកវិទ្យាស្ថានមួយ សំរាប់បង្រៀនដល់ប្រជាជនអាហ្វ្រិកដោយមិនគិតថ្លៃ ឲ្យយល់ដឹងអំពីចំណេះក្នុងការធ្វើជំនួញនេះ ដូចជា ពេលណាត្រូវទិញចូល និងពេលណាត្រូវលក់ចេញ ព្រមទាំងរបៀបបញ្ចៀសការខាតបង់ផងដែរ៕


យុវជន Sandile Shezi មហាសេដ្ឋីវ័យក្មេង


សកម្មភាព Sandile កំពុងបង្រៀន

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ CCTV

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម