ម៉ូតូឌ្រីមជិះបុករ៉ឺម៉កដឹកបន្លែកណ្តាលផ្លូវ ខ្ទាតក្មេងស្រីម្នាក់ ចូលក្រោមរថយន្តធំ កិនស្លាប់ និងរបួស៤នាក់
រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវរថយន្តធុនធំមួយគ្រឿង កិនស្លាប់យ៉ាង អាណោចអាធ័ម និងមនុស្សប្រុស-ស្រី ៤នាក់ទៀតរងរបួស យ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើង រវាងម៉ូតូឌ្រីមជិះដោយមនុស្ស ប្រុសស្រី៣នាក់ បើកទៅបុករ៉ឺម៉ក ដឹកបន្លែមួយគ្រឿង ជិះដោយប្តី ប្រពន្ធ២នាក់ចំពី មុខពេញទំហឹង បណ្តាលឱ្យខ្ទាត ក្មេងស្រីម្នាក់ដែល ជិះពីក្រោយម៉ូតូឌ្រីមសេ ១២៥ចូលទៅ ក្រោមរថយន្តធុនធំ មួយគ្រឿងកិនស្លាប់ភ្លាមៗ តែម្តង ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៤៥នាទីទៀបភ្លឺថ្ងៃទី១១ កញ្ញា ២០១៥ ស្ថិតនៅ តាមបណ្តោយ២៧១ ក្បែរនឹងស្ថានីយបូមទឹក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះសោម និស្ស័យ អាយុ១៤ឆ្នាំ មានទីលំនៅ ក្នុងភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌមានជ័យ ។ ចំណែកមនុស្សប្រុស -ស្រី៤នាក់ទៀត ដែលរងរបួសធ្ងន់-ស្រាល សមត្ថកិច្ចមិនទាន់ស្គាល់ អត្តសញ្ញាណទេ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!