ខ្ញុង បញ្ចេញវីដេអូ ប្រតិកម្ម​នឹង​បណ្ដាញ​សារ​ព័ត៌​មាន បន្ទាប់​ពី​មហាជន​ រិះ​គន់​នាង​ធ្ងន់ៗ (Video Inside)

 
 

ភ្នំពេញ៖ ក្រោយពីមានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ ទាក់ទងទៅនឹងជីវិតស្នេហា របស់នាងរួច មក គេសង្កេតឃើញថា មានមហាជនជាច្រើន បានធ្វើការរិះគន់ ដោយពាក្យអសុរស ដោយសារតែការបានល្បីភ្លេចខ្លួន តម្កើងឫកខ្ពស់កប់ពពក ហើយមើលងាយ អ្នកដែលក្រជាងខ្លួន ។ បន្ទាប់ពីមានការរិះគន់បែបនេះ តារាកំប្លែងសម្បូរវោហារ អ្នកនាង ខ្ញុង បានបញ្ចេញប្រតិកម្ម ដោយមិនសំចៃមាត់ តបតទៅនឹងការរិះគន់ និងការចុះផ្សាយ របស់អ្នកសារព័ត៌មានថា សរសេរបំភ្លើស ការពិតធ្វើឲ្យ ទស្សនិកជនពេញ១ប្រទេស រិះគន់នាងមិនប្រណីមាត់ ។

នៅក្នុងឃ្លីបវីដេអូមួយ ដែលមានរយៈ ពេលប្រមាណ១២នាទី របស់តារាកំប្លែង និងជាតារាចម្រៀង ក្នុងផលិតកម្មថោន អ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ខ្ញុង បាននិយាយបកស្រាយ បែបវាយប្រហារតបទៅអ្នកសារព័ត៌មានថា «អ្នកសារព័ត៌មាន នៅពេល យកព័ត៌មានពីអ្នកសិល្បៈ សម្ភាសន៍បានប៉ុនណា យកទៅផ្សាយប៉ុណ្ណឹង ទៅកុំចាំបាច់បំភ្លើសរឿង បំប៉ោងព័ត៌មាន ជាពិសេស ចំណងជើងរឿងតែម្តង….ខ្ញុំចង់សួរថា បងៗសប្បាយចិត្ត ក្នុងការចុះអត្ថបទមួយទំព័រហើយ ធ្វើឲ្យគេជេរខ្ញុំមួយប្រទេស បងសប្បាយចិត្តណាស់មែនទេ » ។

ចង់ដឹងថា នៅក្នុងឃ្លីបវីដេអូនេះ តារាស្រីសម្បូរវោហារ អ្នកនាង ខ្ញុង បកស្រាយអ្វីខ្លះ ក្នុងរយៈពេល១២នាទីនេះ សូមទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា៖






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម