ភ្ញាក់ផ្អើល នឹងបុរសម្នាក់ ក្លាយជាស្រស់សង្ហារ មើលមិនចង់ស្គាល់ ព្រោះតែស្រកទម្ងន់
កូរ៉េខាងត្បូង៖ បុរសម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើល នូវការផ្លាស់ប្តូរទម្រង់មុខ និងរូបរាងរបស់គាត់ ព្រោះតែការស្រកទម្ងន់។
យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា បុរសម្នាក់បានបង្ហាញ ពីការផ្លាស់ប្តូរសម្រស់របស់គាត់ ពីមុខចាស់ ក្លាយជាបុរសម្នាក់ដ៏ស្រស់សង្ហារ ក្រោយពីស្រកទម្ងន់ អស់១៥គីឡូក្រាមរួចមក។ ចំពោះបុរសវ័យ៣៤ឆ្នាំរូបនេះ បានប្រាប់ ពីវិធីល្អៗ ដែលធ្វើឲ្យគាត់អាចស្រកទម្ងន់បានផងដែរ។ ហើយគាត់បានសរសេរថា <<ខ្ញុំមិនដែល បង្ហោះអ្វីគ្រប់យ៉ាង នៅក្នុងគេហទំព័រ Pannនេះទេ ដូច្នេះខ្ញុំមិនដឹងថា គួរតែនិយាយប្រាប់យ៉ាងណា ពីវិធីសម្រក ទម្ងន់របស់ខ្ញុំ។ ខ្ញុំសម្រេចចិត្តតមអាហារ ដើម្បីបង្កើនភាពជឿជាក់លើខ្លួនឯង និងចែករំលែក គន្លឹះទាំង៣យ៉ាង ក្នុងការស្រកទម្ងន់ ឲ្យទទួលបានជោគជ័យផងដែរ ក្នុងនោះមានដូចជា ៖
១) កំសាន្តជាមួយនឹងការដើរ ទោះបីជាអ្នក មិនមានពេលហាត់ប្រាណ រឺក៏ជាប់ប្រជុំប៉ុណ្ណាក៏ដោយ តែការដើរអាចជួយអ្នកស្រកទម្ងន់បានដែរ។
២) សម្រាប់អាហារវិញ គឺត្រូវញ៉ាំ មួួយពេលក្នុងមួយថ្ងៃបានហើយ នៅម៉ោងចុងក្រោយ ពេលថ្ងៃត្រង់។ ប៉ុន្តែត្រូវញ៉ាំអ្វីក៏បាន ឲ្យតែអ្នកឃ្លាន រហូតទាល់តែអ្នកឆ្អែត ជុំវិញម៉ោង១ថ្ងៃត្រង់។ បន្ទាប់ពីនេះ អ្នកអាចពិសាភេសជ្ជ:ណា ដែលមានជាតិប្រូតេអ៊ីន ពេលអ្នកឃ្លាន។
៣) ព្យាយាមកាន់ដបទឹកតែ ជាប់នឹងដៃ ព្រោះថាវាជួយទប់ ការឃ្លានចំណីអាហារ និងជួយបង្កើនវីតាមីន ហើយថែមទាំងផ្តល់សំណើមឲ្យអ្នកផងដែរ។
ជាមួយគ្នានោះដែរ បុរសម្នាក់នោះ ក៏បាននិយាយបន្ថែមថា <<ខ្ញុំតែងតែធ្វើវិធីសាមញ្ញនេះជាប្រចាំ ហើយមិនហាត់ប្រាណខ្លាំងពេក និងមិនបង្អត់អាហារខ្លាំងពេកដែរ។ ចំពោះ៦ខែដំបូង នៃការតមអាហារ វាពិតជាពិបាកខ្លាំងបំផុត។ ប៉ុន្តែអ្វី ដែលជម្រុញចិត្តខ្ញុំ គឺខ្ញុំតែងប្រាប់ខ្លួនឯងថា ខ្ញុំនឹងត្រូវញ៉ាំ ព្រោះវាដល់ម៉ោងញ៉ាំអាហារហើយ។ ខ្ញុំពិតជាគោរព ទៅកាន់មនុស្សណា ដែលអាចស្រកទម្ងន់បាន ដោយញ៉ាំអាហារ៣ដង ក្នុងមួយថ្ងៃ>>។
ការផ្លាស់ប្តូររូបរាង របស់គាត់នេះ ត្រូវបានអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងនិយាយថា៖
<<អូព្រះជាម្ចាស់ គាត់ដូចជាអាយុខ្ទង់២០ឆ្នាំ ពេលស្រកទម្ងន់បែបនេះ ហើយរូបថត៥សន្លឹក ចុងក្រោយ ធ្វើចង្វាក់បេះដូងខ្ញុំលោតយ៉ាងលឿន>>៕
ពេលនៅជំទង់
ពេលអាយុ២០ឆ្នាំ
ពេលអាយុ៣៣ឆ្នាំ ខែកុម្ភះ ឆ្នាំ២០១៤
ពេលអាយុ៣៣ឆ្នាំ ខែកញ្ញា ឆ្នាំ២០១៤
រូបថតពេលបច្ចុប្បន្ន ដែលគាត់មានអាយុ៣៤ឆ្នាំ
ប្រភព បរទេស
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!