រថភ្លើងចម្លែក ធ្វើឲ្យអ្នកជិះ មានអារម្មណ៍ ដូចត្រូវខ្មោចលង (មានវីដេអូ)

 
 

រុស្ស៊ី៖ ទិដ្ឋភាពជាក់ស្តែងមួយ ដែលអាចធ្វើឲ្យមនុស្សជាច្រើន មានអារម្មណ៍ថាស្រៀវឆ្អឹងខ្នង តែងតែកើតឡើងនៅក្នុង រថភ្លើងចំណាស់មួយ របស់ប្រទេសរុស្ស៊ី ហើយសម្រាប់អ្នកដែល មិនធ្លាប់ជិះរថភ្លើងនេះ អាចនឹងយល់ថាពួកគេ កំពុងត្រូវបានខ្មោចលងបន្លាច ទៀតផង។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ទិដ្ឋភាពដ៏គួរឲ្យចម្លែកចិត្តមួយនេះ ត្រូវបានថតជាវីដេអូ ឡើងនៅឯរថភ្លើងចំណាស់មួយ នៅក្នុងប្រទេសរុស្ស៊ី ខណៈពេលដែលវា កំពុងតែធ្វើដំណើរ។ វីដេអូមួយនេះ គឺបានផ្តិតយកទិដ្ឋភាពនៅ ច្រកដើរក្នុងរថភ្លើង ដែលអាចឃើញបាន នូវស្រមោលខ្មៅ ភ្លឺបភ្លែតៗយ៉ាងលឿន កំពុងតែសំដៅមករកអ្នក ហើយវាក៏អាចធ្វើឲ្យ អ្នកជិះរថភ្លើងនេះដំបូង មានអារម្មណ៍ថាស្រៀវឆ្អឹងខ្នង ឬក៏តក់ស្លុត មិនតិចនោះទេ ព្រោះថាវាពិតជាដូច ឈុតឆាកនៅក្នុងរឿងកុនខ្មោច អញ្ចឹងដែរ។


ទិដ្ឋភាពដ៏គួរឲ្យប្លែកចិត្ត និងស្រៀវសាច់ ក្នុងរថភ្លើងនោះ

តាមពិតទៅ ទាំងនេះគ្រាន់តែជា ចំណាំងផ្លាតនៃភ្លើង ដែលជះចូលមកក្នុងរថភ្លើង តាមបង្អួចអំឡុងពេល ដែលរថភ្លើងកំពុងធ្វើដំណើរតែប៉ុណ្ណោះ ហើយក៏មិនមែន ជាការលងបន្លាចពីសំណាក់ ព្រលឹងខ្មោចអីនោះដែរ តែទោះយ៉ាងណា ទិដ្ឋភាពរបស់វា ពិតជាចម្លែក និងគួរឲ្យខ្លាច មិនធម្មតានោះដែរ៕

តោះចង់ដឹងថា តើវីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម