សង្ស័យ​ប្តី​សម្លាប់​ប្រពន្ធ ​មាន​ផ្ទៃពោះ​៧​ខែ​ នៅស្រុក​មេមត់

 
 

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ ​ឈ្មោះ ពុំ មុំ អាយុ​២៣​ឆ្នាំ ​​​រស់​នៅ​​ក្នុង​ភូមិ​ម្លោះ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ត្រូវ​បាន​ឃាតករ​សម្លាប់​ ដោយ​មាន​ស្នាម​វាយ​ឡើង​ផុង​លលា​ដ៏​​ក្បាល និងត្រង់​គុម្ពត្រចៀក​ឆ្វេង​ ហូរ​ឈាមស្រោច​ពេញ​ក្រោម​គ្រែ​ដេក ​ស្ថិត​នៅ​ក្នុងផ្ទះ​តៀម​​មួយ​​កន្លែង ។

អំពើ​ឃាតកម្ម​​ខាង​​លើ​នេះ​ បាន​កើតឡើង​​កាល​ពី​​វេលាម៉ោង​ ៤​​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​១១ កញ្ញា ២០១៥ ​​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​​ខ្លួន ​បុរស​ជា​ប្តីដែល​សង្ស័យ ​បាន​ប្រើ​អំពើ​ហិ​ង្សា​ សម្លាប់​ប្រពន្ធ​​ខ្លួន​ឯង ​ព្រោះ​ខឹង​មិន​ឲ្យ​រួម​ភេទ​នោះ ។

លោក​វរ​សេនី​យ៍​ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ ​បាន​​ឲ្យ​ដឹង​ថា នៅ​ព្រឹក​​​ថ្ងៃទី​១១ កញ្ញា នាយ​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​ជាំ​ក្រវៀន បាន​ទូរស័ព្ទ​រាយ​ការ​ណ៍មក​រូប​លោក ពី​អំពើ​ឃាតកម្ម​ខាងលើ​នេះ​ ​ភ្លាម​នោះ​ក៏​​​រាយ​ការ​ណ៍បន្ត​ទៅ​លោក​ឧត្តម​សេនី​យ៍​ត្រី ម៉ៅ ពៅ ​ស្នងការ​នគរបាល​ខេត្ត​​បានដឹង​ និង​ចាត់​ឲ្យ​ក្រុម​ជំនាញ​​ចុះ​ ទៅ​ពិនិត្យ​​និង​ធ្វើ​ កោសល្យវិច័យលើ​សព ​។

លោក​វរ​សេនី​យ៍​ត្រី ហុង គឹ​ម​ហឿ​ន ​​បាន​បន្ត​ថា ​តាម​ការ​ពិនិត្យ​សព ​ឃើញមាន​ស្លាក​​ស្នាម​លើ​រាង​កាយ​ ដូច​ជា លើ​ផ្ទៃមុខ​មាន​របួស​ស្នាម​កាប់​ត្រង់​គុម្ពត្រចៀក​ឆ្វេង​២​កន្លែង ចុង​ភ្នែកឆ្វេង​១​កន្លែង ​ចំណែក​​នៅ​ក្នុងផ្ទះ​ ឃើញ​​​បន្សល់​ទុក​ញញួរ​១ ​ពិល​គោម​១​ ហើយ​​ស្ត្រី​រង​គ្រោះ​មាន​ផ្ទៃពោះ៧​ខែ​ទៀត​ផង ។ លុះ​​ពេល​​​សមត្ថកិច្ច​​​សួរ​នាំ​បុរស​ជា​ប្តី​ ឈ្មោះ ស៊ា ក្រោល អាយុ​២៧​ឆ្នាំ បាន​ឆ្លើយថា​ នៅ​​មុន​ម៉ោង​៣និង​៣០​នាទី​​ទៀប​​ភ្លឺ​​ថ្ងៃ​ទី​១១ កញ្ញា ខ្លួន​បាន​ចេញ​ទៅ​​ចៀរជ័រ​កៅ​ស៊ូ​បាត់ ​ដោយ​ប្រពន្ធ​នៅផ្ទះ​តែឯង ​។

​​បើផ្អែក​តាម​ការ​ពិនិត្យ​ របស់​នគរ​បាល​​ព្រហ្មទណ្ឌ​ ស្រុកនិង​ខេត្ត​ ​ឃើញថា​ ក្នុង​ករណី​អំពើ​ឃាតកម្ម ​ដ៏​សាហាវ​នេះ ​គឺ​មិន​​​មានការ​ពាក់ព័ន្ធ ​ជាមួយនឹង​អ្នក​ដ​ទៃ​ឡើយ​ ហើយអ្នក​ផ្សេង​ក៏​មិន​អាច ​បើកទ្វារ​ផ្ទះ​នេះ​លួច​ចូល​បាន​ដែរ ​។

តាម​ការ​សន្និដ្ឋានជា​​​​បឋម​របស់​​សមត្ថកិច្ច​ថា ​គឺបុរស​ជា​ប្តី​​ក្រោយ​​ពេល​ សេព​គ្រឿងញៀន មាន​ចំណង់​​ផ្លូវភេទ​ ​តែ​ប្រពន្ធ​មាន​​​អារ​ម្ម​ណ៍ធុញ​ទ្រាន់ ​​នឹងកត្តា​ផ្លូវចិត្ត​ផង​នោះ ​​​មិន​ឲ្យ​រួម​ភេទ​ ទើប​បុរស​ជា​ប្តី​មានការ​ខឹងសម្បារ​ ក៏​​​ប្រើ​អំពើ​ហិង្សា​វាយ​យ៉ាង​ចាស់ដៃ ​រហូត​ដល់​ស្លាប់​តែ​ម្តង  ។

លោក​វរ​សេនី​យ៍ត្រី ហុង គឹ​ម​ហឿ​ន ​បាន​​បញ្ជាក់​ថា ​ពេល​​កម្លាំង​សម​ត្ថ​កិច្ច​សួរនាំ ​ប្តី​ពី​រឿង​ប្រពន្ធ​​ត្រូវ​គេ​ស្លាប់នោះ  ​បុរស​ជា​ប្តី​បាន​ឆ្លើយត្រឡប់ត្រឡិន ​ហើយ​ថែម​ទាំង​​​ឆ្លើយ​សារ​ភាព​ថា​ ខ្លួន​បាន​ប្រើ​​ប្រាស់​គ្រឿងញៀន​ថែម​ទៀត ​តាម​រយៈ​ការ​ធ្វើ​តេស្ត​ដឹង​ថា ​បុរស​ជា​ប្តី​​ប្រើប្រាស់​ថ្នាំ​ញៀនប្រាកដ​មែន​ ។ ហើយ​នៅ​លើ​ខ្លួនប្រាណ​ប្តី​ឃើ​ញា​មាន​ស្នាម​ក្រចក​ ហេតុ​ដូច្នេះ ​រូប​លោក​​​សុំ​គោល​ការណ៏​ ពី​លោក​ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្ត ​ដើម្បី​ឃាត់ខ្លួន​បុរស ​ជា​ប្តី​សង្ស័យ​ជា​ឃាតករ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម