វីដេអូសត្វខ្លាឃ្មុំ មួយក្បាល ត្រូវគេ តាមប្រមាញ់ មើលហើយ អាចនឹង មានអារម្មណ៍ ខ្លោចផ្សាក្នុងចិត្ត (មានវីដេអូ)
កាណាដា៖ វីដេអូដ៏គួរឲ្យខ្លោចផ្សាមួយ ត្រូវបានគេបង្ហោះឡើង ដោយក្នុងនោះ គឺជាទិដ្ឋភាព របស់សត្វខ្លាឃ្មុំ ដ៏កំសត់មួយក្បាល ដែលខំត្រដររត់ ទាំងត្រដាបត្រដួស ដើម្បីគេចពីការបាញ់សម្លាប់ ពីសំណាក់ពួកព្រាន តែចុងក្រោយ វានៅតែមិនអាច មានសំណាង រួចផុតពីសេចក្តីស្លាប់ បានដដែល។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះ ត្រូវបានបញ្ចេញ ដោយក្រុមអ្នកប្រឆាំង ការបរបាញ់សត្វ និងថែមទាំងបាន យកទៅបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់ក្រុមការពារ ជីវិតសត្វព្រៃ ដែលមានទីតាំង នៅក្នុងទីក្រុង វេនខូវើរ របស់ប្រទេសកាណាដា ផងដែរ។ ក្នុងនោះដែរ ក៏បានបង្ហាញអំពី ទិដ្ឋភាពនៃសត្វខ្លាឃ្មុំ ប្រភេទ Grizzly មួយក្បាល ត្រូវបានគេតាមប្រមាញ់ នៅឯខេត្ត British Columbia នៃប្រទេសកាណាដា ផ្ទាល់តែម្តង។
បើយើងមើលតាមវីដេអូនោះ យើងនឹងបានឃើញថា គ្រាប់កាំភ្លើងដំបូង ដែលបាញ់សំដៅ សត្វខ្លាឃ្មុំ គឺមិនទាន់ចំគោលដៅទេ តែក៏បានធ្វើឲ្យ ខ្លាឃ្មុំនោះ មានការភិតភ័យ ផងដែរ។ ក្រោយមក វាក៏ប្រញាប់រត់ ដើម្បីរកកន្លែងសុវត្ថិភាព ក្រោមសន្ធឹក នៃគ្រាប់កាំភ្លើង បន្តបន្ទាប់ ដែលបាញ់តម្រង់ទៅវា។
សត្វខ្លាឃ្មុំកំសត់នោះ កំពុងដើរតែឯង មុនពេលទទួលរង ការបាញ់ប្រហារ
ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនអាច រត់គេចផុត ពីគ្រាប់កាំភ្លើង ជាច្រើនគ្រាប់នោះដែរ ខណៈវានៅតែតស៊ូ រត់ទាំងឈាមហូរ កក្លាក់ ឥតឈប់ឈរ ក្រោយត្រូវគ្រាប់កាំភ្លើង ជាច្រើនរួចមក។
ជាចុងក្រោយដោយសារ គ្មានកម្លាំងរត់ តទៅទៀត ខ្លួនប្រាណរបស់វា ក៏បានរមៀលធ្លាក់ចុះ តាមជម្រាលភ្នំ ដាច់ខ្យល់ងាប់ តែម្តង ដែលទិដ្ឋភាពនេះ គឺពិតជាខ្លោចផ្សា និងអាណិត ដល់សត្វខ្លាឃ្មុំនោះ ជាពន់ពេក។
គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ ត្រូវបានបង្ហោះឡើង ក្នុងគោលបំណង ដាស់តឿនស្មារតី របស់មនុស្ស ជាពិសេស ដើម្បីស្នើសុំ ឲ្យរដ្ឋាភិបាល ចាត់វិធានការណាមួយ ជុំវិញការបរបាញ់សត្វព្រៃ បែបនេះ
ក្នុងនោះដែរ បើយោងតាមស្ថិតិ យ៉ាងហោចណាស់ ក៏មានសត្វខ្លាឃ្មុំ ជាង៣០០ក្បាលដែរ ដែលត្រូវបាត់បង់ជីវិត ក្នុងរដូវកាលបរបាញ់ ដែលចាប់ផ្តើម ពីដើមខែមេសា ដល់ចុងខែឧសភា និងពីដើមខែតុលា ដល់ពាក់កណ្តាល ខែវិច្ឆិកា៕
ខាងក្រោមនេះ គឺជាវីដេអូ ដែលបង្ហាញពី សត្វខ្លាឃ្មុំនោះ ត្រូវគេតាមប្រមាញ់៖
រូបភាពរបស់ខ្លាឃ្មុំ ក្រោយពីត្រូវជាច្រើនគ្រាប់ រួចមក
ប្រភព៖ Metro
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!