ដឹកគោគេយកទៅរំលោភ ម្ចាស់ទាន់ ចាប់ខ្លួនចោទថាចោរ
ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ត្រូវម្ចាស់គោចេញចាប់បានយកទៅប្រគល់ ឱ្យសមត្ថកិច្ច ដោយចោទប្រកាន់ថាជនសង្ស័យរូបនេះ បានលួចគោ របស់គាត់ ។ ហេតុការណ៍នេះបាន កើតឡើងកាលពីវេលា ម៉ោង១រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិព្រៃយាង ភូមិអូរតាប៉ោង ស្រុកបាកាណ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលឃុំអូរតាប៉ោងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ភួង សាវង្ស ហៅចាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅ ខេត្តពោធិ៍សាត់ បានមកលេងម្តាយ នៅភូមិស្វាយរំកែវ ដែលមានព្រំ ប្រទល់ជាប់ឃុំអូរតាប៉ោង ។
លោក អ៊ុក សុះ នាយប៉ុស្តិ៍នគរបាលឃុំអូរតាប៉ោងបានឲ្យដឹងថា មុនពេលកើត ហេតុម្ចាស់គោ បានយកគោទៅចងឲ្យស៊ីស្មៅនៅចំណុច ភូមិព្រៃយៀង ឃុំអូតាប៉ោង មួយសន្ទុះក្រោយ មកស្រាប់តែបាត់គោ ក៏ដើររក ពេលកំពុងដើររកក៏ប្រទះឃើញ ជនសង្ស័យខាងលើ រួចក៏ដេញចាប់យក មកប្រគល់ឲ្យ សមត្ថកិច្ចតែម្តង ហើយបាន ចោទប្រកាន់ថា ជាចោរលួចគោ ។
តែបើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនគេមិនបាន លួចគោទេ គឺគេយកគោនេះ មករំលោភ ។
ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាណ ដើម្បីធ្វើសាកសួរបន្ត ។ សមត្ថកិច្ចនគរបាលសង្ស័យថា បុរសម្នាក់នេះទំនង ជាបែកថ្នាំផងក៏ មិនដឹងបានជាចង់រំលោភ គោបែបនេះ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!