បុរសសរសៃប្រសាទម្នាក់ត្រូវកុងតឺន័របុក ស្លាប់នៅភូមិវាលស្បូវ
រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់មានជំងឺសរសៃប្រសាទម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តកុងតឺន័រ បុកហើយកិនបែកក្បាលធ្លាយ ខួរស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ដែលហេតុការណ៍ ដ៏គួរឱ្យ រន្ធត់នេះកើតឡើង កាលពីវេលាម៉ោង៨ និង៣៥នាទីយប់ នៅតាមបណ្តោយផ្លូវ ជាតិលេខ១ ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
សាក្សីដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានឱ្យដឹងថា បុរសរងគ្រោះ ជាមនុស្សកើតជំងឺសរសៃប្រសាទ ៥-៦ឆ្នាំហើយ ហើយក៏មិនដឹង ថាមានទីលំនៅពិត ប្រាកដនៅទីណាដែរ ។ មុនពេលកើត ហេតុគេឃើញជនរងគ្រោះដើរលីបាវ ដាក់អុស តាមបណ្តោយ ផ្លូវជាតិលេខ១ពីកើតទៅលិច លុះដល់កន្លែងកើត ហេតុគាត់ក៏ឆ្លងថ្នល់ពីជើងទៅត្បូង ខណៈពេលនោះស្រាប់តែមាន រថយន្តកុងតឺន័រ១គ្រឿង បើកពីលិច ទៅកើតបុកហើយ កិនបែកក្បាលធ្លាយខួរ មើលមុខ លែងស្គាល់ និងស្លាប់ភ្លាមៗ តែម្តង ។ ចំណែករថយន្តកុងតឺន័រ ក៏បន្ថែមល្បឿន គេចខ្លួនបាត់ស្រមោល ភ្លាមៗដែរ ។
ក្រោយពេលកើតហេតុ ប្រជាការពារភូមិ និងសមត្ថកិច្ចមូលដ្ឋានបានមក ដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវដឹងថា មានកូនជនរងគ្រោះ រស់នៅក្នុង សង្កាត់វាលស្បូវ ក៏ផ្តល់ព័ត៌មានទៅ ក្រុមគ្រួសាររងគ្រោះ ។
ក្រុមគ្រួសារសពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គួច បេងគា អាយុ៥៤ឆ្នាំ មានជំងឺ សរសៃប្រសាទ៦ឆ្នាំមកហើយ មានស្រុកកំណើត នៅផ្សារគីឡូម៉ែត្រ លេខ៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងបានយក សពទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រែកឯង ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!