ប៉ែន តុលា បញ្ជាក់ថា មង្គលការរបស់ ដាលីស និងចំរ៉ុង មិនធ្វើឲ្យទំនាក់ ទំនងខ្លួន ជាមួយឪពុកធម៌ ប្រេះឆាឡើយ
ភ្នំពេញ៖ បើទោះបីជាពេលនេះ ព័ត៌មានដែលថា តារាសម្តែងស្រី កញ្ញា ភិន សុដាលីស កំពុងតែមាន គម្រោងដឹកដៃបុរសសង្ហា លោក ប៉ែន ចំរ៉ុង ចូលរោងការ នៅដើមឆ្នាំ២០១៦នោះ បានធ្វើឲ្យមហាជន ជាច្រើនគិតថា ការចូលរោងការ របស់តារា២ដួងនេះ អាចនឹងធ្វើឲ្យ បុរសពោះម៉ាយ លោក ប៉ែន តុលា ដើរចេញពី គ្រួសារ លោក អ៊ិន សុភិន និងអាចធ្វើឲ្យទំនាក់ទំនង ជាឪពុកនិង កូនធម៌នេះ មានភាពរង្គោះរង្គើ ជាមួយគ្នាថែមទៀតផង ។
ទាក់ទងទៅនឹងបញ្ហានេះ លោក ប៉ែន តុលា ប្រាប់ LookingTODAY ឲ្យដឹងថា លោកផ្ទាល់បាន ដឹងហើយថា អតីតគូ ដណ្តឹង (ដាលីស) និងជ្រើសរើសយក លោក ប៉ែន ចំរ៉ុង ហើយខ្លួន និងទទួលយក រឿងគ្រប់យ៉ាង ដែលជាការ សម្រេច ចិត្តរបស់ ដាលីស តាំងពីដើមដល់ចប់ លោកមិនដែល បង្ខំនាងឡើយ។
អតីតតារាសម្តែង និងជាតារាបង្ហាញម៉ូដរូបនេះ បានប្រាប់ឲ្យដឹងថា «បើទោះពេលនេះ ដាលីស គាត់សម្រេចចិត្តជ្រើស រើសយក ចំរ៉ុង ហើយរៀបការ ជាមួយគ្នាក៏ដោយ ក៏ខ្ញុំអាចទទួលយក បានគ្រប់យ៉ាង ព្រោះខ្ញុំដឹងថា ថ្ងៃណាមួយ ការ សម្រេចចិត្តនេះ និងមកដល់ ហើយបើវាមកដល់ ក្នុងពេលឆាប់ក៏ល្អ សម្រាប់រឿង (រៀបការរបស់ដាលីស) នេះ វាមិនធ្វើឲ្យរង្គោះរង្គើ ឬប៉ះពាល់ ដល់ទំនាក់ទំនង រវាងពុកធម៌ និងខ្ញុំទេ ព្រោះថា ប៉ា សុភិន គាត់ស្រលាញ់ចាត់ទុកខ្ញុំ ដូចជា កូនគាត់ ហើយខ្ញុំគោរពគាត់ ដូចជាឪពុក មិនប៉ះពាល់អ្វីឡើយ »។
នៅពេលសួរ ថាប្រសិនបើ តារាសម្តែង ដាលីស ចូលរោងការតើ លោក ប៉ែន តុលា នៅបន្តរស់នៅ ក្រោមដំបូលផ្ទះតែមួយ ជាមួយគ្រួសារ ដាលីស ទៀត ឬយ៉ាងណា? សំណួរនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន ប្រាប់ឲ្យដឹងទៀតថា សម្រាប់ រឿងនេះ លោកនៅមិនទាន់ អាចនិយាយមុនថា យ៉ាងណាទេ គួរតែរស់នៅទៀត ឬយ៉ាងណា លោកចាំមើលជាក់ស្តែង សិន ។ តែអ្វីដែលលោក អាចអះអាង បានគឺរឿងរៀបការនេះ ដាច់ខាតមិនមានឥទ្ធិពល ធ្វើឲ្យលោកត្រូវដើរចេញពីឪពុកធម៌ឡើយ ផ្ទុយទៅវិញលោក នឹងរក្សាទំនាក់ទំនង ជាមួយឪពុកធម៌ ឲ្យបានស្ថិត ស្ថេរយូរអង្វែង តរៀងទៅ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!