ជិះម៉ូតូទាក់ដៃ ចង្កូតគ្នាខ្ទាត់ចូល ក្រោមកុងតឺន័រ សំណាងល្អ មនុសផុតគ្រោះថ្នាក់

 
 

ភ្នំពេញ៖ យុវជនរងគ្រោះម្នាក់ រួចផុតជីវិតដោយខ្ទាត់ ចេញផុតពីកង់រថយន្ត ចំណែកឯម៉ូតូ ចូលក្រោមកង់ រថយន្ត កិនខូចខាតយ៉ាងដំណំ ដោយសារតែ ម៉ូតូមួយគ្រឿងទៀតជិះ មកទាក់ដៃចង្កូត ហេតុការនេះកើត ឡើងកាលពីវេលា ម៉ោងជាង៨យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ក្នុងភូមិព្រៃព្រីង ខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឈុំ សំណាង ភេទប្រុសអាយុ២៧ រស់នៅភូមិស្វាយអាត់ ឃុំស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BZ-3266 ចំណែកឯអ្នករថយន្ត ដែលជ្រុលទៅកិនម៉ូតូនោះ ជាប្រភេទរថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-5839 អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងក្នុងទិសដីត្បូង ទៅជើងលុះដល់ចំណុច កើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿង ទៀតមិនចាំម៉ាកជិះលឿនបានជ្រុលមកទាក់ដៃ ចង្កូតបណ្តាល ឲ្យម៉ូតូជនរងគ្រោះ ដួលបោកចូលទៅក្រុមរថយន្តកុងតឺន័រ ប៉ុន្តែសំណាងល្អមិនបង្ករឲ្យគ្រោះដល់អាយុជីវិតមនុស្ស។

ក្រោយពេលកើតហេតុនគរបាលចុះទៅ ដល់ធ្វើការវាស់វែងរួចយកវត្ថុងទាំងពីរយកទៅ រក្សាទុកចាត់ការជាក្រោយ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម