ប្រទះឃើញបុរសម្នាក់ ចងកសម្លាប់ខ្លួន លើមែកឈើ តែប្រជាពលរដ្ឋខ្លះ សង្ស័យវាយសម្លាប់ រួចយកទៅព្យួរក

 
 

ស្ទឹងត្រែង ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១៦ ល្ងាច អ្នកភូមិបាន ប្រទះឃើញ សពបុរសម្នាក់ចងក ទៅមែកឈើក្បែភូមិ ស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុក សៀមបូក ដែលបង្កការភ្ញាក់ផ្អើល រួចប្តឹងដល់សមត្ថកិច្ច។

ប្រភពព័ត៌មានមួយចំនួន គេសង្ស័យថា ជាករណីឃាតកម្មដែលអាចជា រឿងវាយសម្លាប់ រួចយក ទៅព្យួរក ដើម្បីបំភ័ណ្ឌភ្នែក ទៅជារឿងចងកសម្លាប់ខ្លួនឯង។ ប្រភពផ្សេងៗទាំងនោះ បានកើតជាចម្ងល់នៅ គ្រាដំបូងបន្ទាប់ពីគេប្រទះឃើញសព ក្នុងសភាពចងក ដោយក្រមាមានពណ៌ស លាយខៀវ នៅសល់ខោលីអូ ពណ៌ ចំណែកខោជើង វែងពណ៌ ប្រផេះធ្លាក់ នៅត្រឹមជង្គង់ រីឯអាវពណ៌ខៀវដាក់នៅលើស្មា។

ប្រភពព័ត៌មានមួយឲ្យដឹង ពីអាជ្ញាធរភូមិថា ជនរងគ្រោះជាកម្មករធ្វើស្ពាន នៅចំណុចស្ពានអូរក្រសាំង ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក មានស្រុកកំណើត នៅភូមិមនោខាងលិច ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជនរងគ្រោះទើបមកស្នាក់នៅធ្វើ ជាកម្មករស្ពាន ក្នុងភូមិនេះបានរយៈពេល៤ទៅ៥ខែប៉ុណ្ណោះ។

លោក អ៊ុន មឿន នាយការិយាល័យ បច្ចេកទេសកោសល វិច្ច័យនៃស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែងឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណៅ រួន ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត នៅភូមិមនោខាងលិច ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជនរងគ្រោះស្លាប់ ដោយសារ ការចងក ដោយខ្លួនឯង មិនមានពាក់ព័ន្ធនិងករណីឃាតកម្មអ្វីឡើយ ក្រោយជំនាញធ្វើ កោសលវិច្ច័យ លើសព រួចរាល់។

លោកនាយការិយាល័យ បន្តថា ក្រោយជំនាញធ្វើកោសលវិច្ច័យរួចហើយ ជំនាញបានប្រគល់សព ជូនគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម