គួរឲ្យសរសើរ! យុវជនម្នាក់ ពិការដៃទាំងពីរ តែតស៊ូ រហូតប្រលងជាប់ ចូលសាកលវិទ្យាល័យ
ចិន៖ នៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ កំពុងមានការចាប់អារម្មណ៍លើ យុវសិស្សម្នាក់ មានឈ្មោះថា Chao Peng ពិការដៃទាំង២ តែជំនះរៀនសូត្ររហូតបាន ចូលរៀននៅសាកលវិទ្យាល័យ។
យុវជន Chao Peng កំពុងអានសៀវភៅនៅក្នុងបណ្ណាល័យ
ក្រោយពីបរាជ័យ ក្នុងការប្រលងចូលថ្នាក់ ឧត្តមសិក្សា នៅក្នុងឆ្នាំ២០១៤ យុវជន Chao Peng មិនបានបោះបង់ ចោល ក្តីស្រមៃរបស់ខ្លួននោះទេ ផ្ទុយទៅវិញរូបគេ បានព្យាយាមប្រលងម្តងទៀត រហូតទទួលបានសិទ្ធចូលរៀន នៅសាកលវិទ្យាល័យច្បាប់ Sichuan ស្ថិតនៅក្នុងខេត្ត Chengdu នៅក្នុងឆ្នាំនេះ។
ទោះជា Peng បាត់បង់ដៃ សងខាងមែន ប៉ុន្តែគាត់អាចប្រើប្រាស់ជើង របស់គាត់ជំនួសដៃ បានយ៉ាងស្ទាត់ជំនាញ ដែលនេះជាគំរូមួយបង្ហាញថា ឲ្យតែខិតខំព្យាយាមគ្មានកិច្ចការអ្វី ដែលមិនអាចធ្វើបាន នោះទេ។ នៅថ្ងៃដំបូងរបស់ខ្លួននៅមហាវិទ្យាល័យ យុវជន Chao Peng មិនសូវមានអ្នករាប់អានច្រើនប៉ុន្មានទេ ព្រោះតែអ្នកទាំងនោះគិតថាគេជាមនុស្សចំលែក និងមិនមានការអប់រំខ្ពស់ ប៉ុន្តែក្រោយមកបន្តិចម្តងៗ Chao Peng បានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងពីមិត្តរួមថ្នាក់។
ជារៀងរាល់ថ្ងៃ Chao Peng ក្រោកពីព្រលឹមនៅម៉ោង៧ព្រឹក ហើយនៅពេលបរិភោគអាហារ រូបគេទទួលបានការយកអាសារខ្លះៗ ពីមិត្តភក្តិផងដែរដូចជា ការលើកចានម្ហូបដាក់លើតុ និងត្រូវការកៅអី២ សំរាប់អង្គុយជាដើម ចំណែកឯការកាន់ស្លាបព្រាវិញ គឺ Peng ត្រូវពឹងលើជើងរបស់គេទាំងស្រុង។ នៅពេលដែលសិស្សឯទៀត នាំគ្នាសំឡឹងមក Peng តែងតែញញឹមជានិច្ចហើយ ងក់ក្បាលដាក់ពួកគេវិញ។
បន្ថែមពីការសិក្សាថ្នាក់ឧត្តមសិក្សា Chao Peng មានគំរោងរៀនក្រៅម៉ោង នៅសាលាផ្សេងៗទៀតដែលស្ថិតនៅក្បែរ សាកលវិទ្យាល័យរបស់ខ្លួន ដើម្បីជួយរូបគេឲ្យទទួលបានពិន្ទុខ្ពស់ នៅក្នុងការសិក្សាជំនាញផ្នែកច្បាប់នេះ៕
Chao Peng កំពុងដុសធ្មេញដោយប្រើជើងទាំងពីរ
រូបគេកំពុងបរិភោគអាហារជាមួយមិត្តរួមសាលា
Chao Peng កំពុងប្រើជើងបញ្ជាកុំព្យូទ័រ
យុវជន Peng ប្រើម្រាមជើងរបស់ខ្លួនចុចសរសេរ សារនៅលើទូរស័ព្ទ
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!